ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន បញ្ជាក់ថា មានជនចង្រៃ បានលួចគាស់យកគម្របលូ ដែលទើបដាក់ថ្មីអស់ជាច្រើនផ្ទាំងនៅតាមវិថីសែនជ័យ
BY Khmernote Media
January 8, 2021
ក្រុងព្រះសីហនុ៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្មីៗនេះមានជនចង្រៃ បានលួចគាស់យកគម្របលូដែលទើបដាក់ថ្មី អស់ចំនួន១១ផ្ទាំង នៅតាមវិថីសែនជ័យ ដែលជាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងអាចបង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវទៀតផង។

ករណីនេះ សមត្ថកិច្ចគ្រប់ផ្នែកកំពុងស្រាវជ្រាវរកមុខសញ្ញាជនល្មើស តាមបទបញ្ជារបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
