ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ និងខេត្តក្រុងចំនួន៤ ក្នុងភាពអាសន្នជាលើកទី២ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ, បងប្អូនខ្មែរនៅជប៉ុនចង់ប្រឹក្សាយោបល់អាចទាក់ទងមកលេខ១ខ្សែនេះបាន

    BY Khmernote Media January 8, 2021
    ជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ និងខេត្តក្រុងចំនួន៤ ក្នុងភាពអាសន្នជាលើកទី២ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ, បងប្អូនខ្មែរនៅជប៉ុនចង់ប្រឹក្សាយោបល់អាចទាក់ទងមកលេខ១ខ្សែនេះបាន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Royal Embassy of Cambodia in Japan​ បានចេញសេចក្ដីជូនដំណឹងថា៖ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba ក្នុងភាពអាសន្នជាលើកទីពីរ ចាប់ពីថ្ងៃទី៨ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

    ឆ្លើយតបនឹងការប្រកាសអាសន្ននេះ រដ្ឋបាលខេត្តក្រុងខាងលើបានដាក់វិធានការមួយចំនួន៖
    -ស្នើកន្លែងលក់គ្រឿងស្រវឹងនិងភោជនីយដ្ឋានបិទត្រឹមម៉ោង៨យប់ ហើយឈប់លក់គ្រឿងស្រវឹងត្រឹមម៉ោង៧យប់
    -ស្នើប្រជាពលរដ្ឋកុំចេញក្រៅផ្ទះក្រោយម៉ោង៨យប់ បើមិនចាំបាច់
    -ស្នើក្រុមហ៊ុនលើកទឹកចិត្តឱ្យបុគ្គលិកធ្វើការនៅផ្ទះ ហើយកាត់បន្ថយចំនួនបុគ្គលិកធ្វើការនៅការិយាល័យឱ្យដល់៧០ភាគរយ
    -ស្នើបន្តចំនួនអ្នកចូលរួមកម្មវិធីនានាមកត្រឹម៥០ភាគរយ នៃទីតាំងដែលអាចទទួលបាន និងមិនលើសពី៥០០០នាក់។

    ស្ថានទូតសូមអំពាវនាវបងប្អូនមេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចពេលធ្វើដំណើរក្នុងករណីចាំបាច់បំផុត។ សូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ចៀសវាងការជួបជុំគ្នាច្រើន ត្រូវរក្សាគម្លាតពីគ្នាពេលជួបគ្នា។ សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ១៩ ។

    ក្នុងករណីបងប្អូនចង់ប្រឹក្សាយោបល់ សូមទាក់ទង៖ ហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឬលេខទូរស័ព្ទ ០៨០ ៤៦៨៩ ៩៣៧៤។

    ប្រភព៖ Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館

    Share This Post: