ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកវេជ្ជបណ្ឌិត សាំង គឹមយ៉ាន បានប្រកាសថាគាត់ជា គ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេនៅលើពិភពលោក ដោយសារខំសន្សំលុយជាច្រើនខែធ្វើបន្ទប់ ទុកសម្រាប់ព្យាបាលអ្នកជំងឺមហារីកឈាមមានជីវភាពក្រីក្រ ឥតគិតថ្លៃ

    BY Khmernote Media January 8, 2021
    លោកវេជ្ជបណ្ឌិត សាំង គឹមយ៉ាន បានប្រកាសថាគាត់ជា គ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេនៅលើពិភពលោក ដោយសារខំសន្សំលុយជាច្រើនខែធ្វើបន្ទប់ ទុកសម្រាប់ព្យាបាលអ្នកជំងឺមហារីកឈាមមានជីវភាពក្រីក្រ ឥតគិតថ្លៃ

    កាលពីពេលថ្មីៗនេះ លោកវេជ្ជបណ្ឌិត សាំង គឹមយ៉ាន ដែលមានគណនីហ្វេសបុកឈ្មោះ Kim Yan Saing បានប្រកាសឲ្យដឹងថាគាត់គឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ លើពិភពលោក ដោយសារតែគាត់ខំសន្សំលុយជាច្រើនខែដើម្បីធ្វើបន្ទប់ ២ ជួយអ្នកជំងឺមហារីកឈាម ដែលមានជីវភាពក្រីក្រដោយពុំគិតថ្លៃ។ លោកគ្រូពេទ្យបានសរសេររៀបរាប់ដឹងថា៖

    ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។ ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំ មានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន បងប្អូនអាចឃើញបន្ទប់ចំនួន ២ នៅពីក្រោយខ្នងខ្ញុំ បន្ទប់ទាំង ២ នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសាងសង់បានដើម្បីទុកឲ្យអ្នកជម្ងឺមហារីកឈាមឈ្មោះ Leukemia and Cml មកសំរាកព្យាបាល តែខ្ញុំពុំដែលគឹតថ្លៃបន្ទប់ពីអ្នកជម្ងឺទាំងអស់នោះទេ ហើយថែមទាំងជួយចេញថ្លៃទឹកភ្លើង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក៕

     

    Share This Post: