ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវប៉ូលិសសង្ស័យថាសម្លាប់ប្រពន្ធខ្លួនឯង ក្រោយពីនាងបាត់ខ្លួនអស់ជាច្រើនខែបន្ទាប់ពីធ្វើដំណើរទៅក្រេបទឹកឃ្មុំជាមួយគ្នា

    BY Khmernote Media February 21, 2018
    បុរសម្នាក់ត្រូវប៉ូលិសសង្ស័យថាសម្លាប់ប្រពន្ធខ្លួនឯង ក្រោយពីនាងបាត់ខ្លួនអស់ជាច្រើនខែបន្ទាប់ពីធ្វើដំណើរទៅក្រេបទឹកឃ្មុំជាមួយគ្នា

    បរទេស ៖ ដំណើរកំសាន្តក្រេបទឹកឃ្មុំជារឿងដ៏សំខាន់និងមានន័យបំផុតសំរាប់គូស្វាមីភរិយាដែលទើបតែរៀបការជាមួយគ្នាថ្មីថ្មោង តែវានឹងមានអ្វីកើតឡើងបើពេលវេលាដ៏មានន័យនេះក្លាយជារឿងសោកសៅទៅវិញ។ សារព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ដោយសង្ស័យថាគេបានសម្លាប់ប្រពន្ធរបស់ខ្លួន ក្រោយពេលនាងបាត់ខ្លួនដោយគ្មានមូលហេតុនៅពេលជិះនាវាទៅក្រេបទឹកឃ្មុំជាមួយស្វាមីខ្លួននោះ។

    ការបាត់ខ្លួនរបស់អ្នកស្រី Isabella បានកើតឡើងកាលពីខែឧសភា ឆ្នាំ២០១៧ នៅពេលដែលនាងបានជិះនាវាទៅក្រេបទឹកឃ្មុំជាមួយស្វាមី។ តាមសម្តីរបស់បុរសជាស្វាមីបានអោយដឹងថាទូករបស់គេបានលិចខណៈពេលគេដេកលក់នៅផ្នែគខាងក្រោមនៃនាវា គេបានព្យាយាមស្វែងរកប្រពន្ធរបស់ខ្លួនដែលតែមិនអាចរកឃើញ។ ​គាត់បានភៀសខ្លួនចេញពីនាវានោះដោយប្រើទូកសង្រ្គោះ ដោយយករបស់ញាុំជាច្រើនមកជាមួយផង។

    ភ្នាក់ងារ FBI យល់ថាបុរសម្នាក់នេះមិនបានព្យាយាមស្វែងរកប្រពន្ធខ្លួននោះទេ។ សាកសពរបស់ស្រ្តីជាប្រពន្ធនោះនៅតែមិនទាន់ត្រូវបានរកឃើញ តែបុរសជាស្វាមីបែជាសុំស្នើរសុំលិខិតបញ្ជាក់ការស្លាប់របស់ប្រពន្ធលោកពីតុលាការ តែត្រូវតុលាការបដិសេធ។ លោក Bennett និយាយថាគាត់ត្រូវការវាយក​មកដោះស្រាយពាក់ព័ន្ធនឹងដីធ្លីរបស់ប្រពន្ធគាត់។ ប៉ូលិសជឿថានាវានេះត្រូវបានលិចដោយចេតនាមិនមែនចៃដន្យនោះទេ ព្រោះការវារងការខូចខាតពីខាងក្នុង៕



    ប្រភព ៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay