គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះ បុរសម្នាក់ដកកាំភ្លើងមកសម្ញែង ហើយអួតក្តែងៗថា ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ និងជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយកន្លែងផងដែរ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៤ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅសង្កាត់ផ្សារទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានបុរសម្នាក់បានដកកាំភ្លើងមកសម្ញែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅម្តុំនោះ។

យោងតាមការរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU-9367 ធ្វើដំណើរតាមបណ្តោយផ្លូវ73 គៀនផ្សារធំថ្មី ហេីយឃេីញរថយន្តបានបេីកកៀរម៉ូតូមួយគ្រឿងម៉ាក Scoopy ពាក់ផ្លាកលេខ កណ្តាល 1AG-5620 បណ្តាលឲ្យដួល ហេីយបានដកកាំភ្លេីងពីចង្កេះហេីយស្រែកថា ហែងចង់យ៉ាងម៉េច ភ្លាមៗនោះជនរងគ្រោះបានលេីកដៃសុំកុំបាញ់គាត់អី អ្នកដែលឃេីញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូ បណ្តាលឲ្យបាក់ដងកាំបិតនិងរបួសប្រអប់ជេីង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកឯជនបង្កនៅតែបន្តសម្ញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ ទេីបសមត្ថកិច្ចសុំដកទុកសិន ហេីយជនបង្កប្រគល់អោយតែសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេ ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង។
ជនបង្កបានស្រែកប្រាប់ក្រុមការងារថា ខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ហេីយខ្លួនបានចេញពីផឹកសុីមួយកន្លែងហេីយបំណងបេីករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកេីតហេតុ។ ចុងក្រោយក្រោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសទេដោយសុំត្រឹមតែអ្នកបង្កសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដេីម្បីបញ្ចប់រឿង៕
