ក្រុមបុរសស្រលាញ់ភេទដូចគ្នា៧-៨នាក់ ណាត់គ្នាមករួមភេទនៅក្បែរលូងងឹតឈឹង ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញចូលសួរនាំទើបដឹងបែកធ្លាយ
រាជធានីភ្នំពេញ ៖ ក្រុមបុរសស្រលាញ់ភេទដូចគ្នា ៧-៨នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង មកឈប់ពពាក់ពពូនគ្នាក្បែរលូ ដែលគេទុកចោលឱបថើបគ្នានិងរៀបចំរួមភេទ តែមិនទាន់បានសម្រេចផង ស្រាប់តែលេចមុខកម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ កំពុងល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ចូលមកសួរនាំ ព្រោះខ្លាចកើតមានបទល្មើសណាមួយកើតឡើង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង០៨:២០នាទីយប់ ថ្ងៃសៅរិ៍ ទី០៩ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចលូទុកចោលមួយកន្លែង នៅតាមផ្លូវសម្ដេចហ៊ុននាង ហៅផ្លូវ៣០ម៉ែត្រ ចូលបុរីជីបម៉ុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីលោកវរសេនីយត្រី តឹក បូរិន នាយផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានប្រាប់ក្រុមការងារខ្មែរណូតថា មុនពេលកើតហេតុ គឺដោយមានបទបញ្ជារបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យនោះ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលដឹកនាំដោយរូបលោក និងប្រធានក្រុមអន្តរាគមន៍ពិសេស បានបែងចែកគ្នាជា៣ក្រុម បានចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន និងរងចាំប្រដេញឃាត់ម៉ូតូដែលបំពាក់ស៉ីម៉ាំងប្រែន អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ លុះមកដល់ចំណុចកើតហេតុក៏ប្រទះឃើញក្រុមបុរសស្រលាញ់ភេទដូចគ្នា ៧-៨នាក់ បានជិះម៉ូតូម្នាក់មួយគ្រឿង មកឈប់ពពាក់ពពូនគ្នាក្បែរលូដែលគេទុកចោលនៅចំណុចខាងកើតខាងលើ កំពុងឱបថើបនិងរៀបចំរួមភេទ តែមិនទាន់បានសម្រេចទេ ព្រោះកម្លាំងសមត្ថកិច្ចបានចូលមកសួរនាំ ព្រោះខ្លាចកើតមានបទល្មើសណាមួយកើតឡើង និងបានអប់រំណែនាំកុំអោយមកពពាក់ពពូនគ្នានៅកន្លែងងងឹតនិងស្ងាត់បែបនេះបន្តទៀត។ ក្រោយធ្វើការអប់រំណែនាំរួច សមត្ថកិច្ចយើងក៏បានអនុញាតិឲ្យត្រលប់ទៅវិញផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត