ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ប្រគល់ម៉ូតូធំកែឆ្នៃដាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស ឲ្យទៅប្ដូរដាក់បំពង់ស៊ីម៉ាំងដូចដើមវិញ ដើម្បីកុំអោយបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ

    BY Khmernote Media January 11, 2021
    សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ប្រគល់ម៉ូតូធំកែឆ្នៃដាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស ឲ្យទៅប្ដូរដាក់បំពង់ស៊ីម៉ាំងដូចដើមវិញ ដើម្បីកុំអោយបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ

    រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានប្រគល់ម៉ូតូធំ CB400Cc ម៉ូតូកែឆ្នៃដាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ជូនម្ចាស់វិញ ដើម្បីយកទៅបំពាក់បំពង់ស៊ីម៉ាំងដូចដើមវិញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

    ដោយបានមានប្រសាសសន៍ក្នុងកិច្ចប្រជុំស្ដីពី ភូមិ-សង្កាត់-មានសុវត្ថិភាព ក្នុងឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចុះចាប់ម៉ូតូកែឆ្នៃដាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ បានចំនួន ០៦គ្រឿង និងក្រុមបង្ហោះម៉ូតូចំនួន០៣គ្រឿង យកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ។

    លោកវរសេនីយ៍ត្រី ប៉ែន សុវាសនា នាយផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានប្រគល់ម៉ូតូធំ មួយគ្រឿងម៉ាក CB400Cc កែឆ្នៃដាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ជូនម្ចាស់វិញ ដើម្បីយកទៅបំពាក់បំពង់ស៊ីម៉ាំងដូចដើមវិញ ដោយមានអាណាព្យាបាល បានមកធ្វើកិច្ចសន្យាធានា យកទៅអប់រំណែនាំចំពោះមុខសមត្ថកិច្ចផងដែរ តែបើមិនសិនជាម្ចាស់ម៉ូតូជិះតាមផ្លូវ នៅបំពាក់បំពង់ស៊ីម៉ាំងកែឆ្នៃដាក់ខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋទៀត សមត្ថកិច្ចនិងឃាត់ទៀតមិនខានឡើយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: