ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងតម្លៃគ្រឿងអលង្ការដែលក្មេងស្រីរងគ្រោះត្រូវគេល្បួងដោះយក​ ដោយស្រ្តីវ័យចំណាស់​បានប្រេីពាក្យបញ្ឆោតបែបនេះ

    BY Khmernote Media January 11, 2021
    មកដឹងតម្លៃគ្រឿងអលង្ការដែលក្មេងស្រីរងគ្រោះត្រូវគេល្បួងដោះយក​ ដោយស្រ្តីវ័យចំណាស់​បានប្រេីពាក្យបញ្ឆោតបែបនេះ

    សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីលួច​ដោះយកកងដៃនិងខ្សែកសិស្សសាលាបានឲ្យដឹងថា នៅថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២១​ វេលាម៉ោង០៧និង១៥នាទី​ នៅចំណុចផ្លូវបេតុង​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ពិតជាមានករណីលួងលោមក្មេងស្រីដេីម្បីដោះយកគ្រឿងអលង្ការ​ ជនរងគ្រោះឈ្មោះ​ ម៉ៅ​ ម៉ាលីកា​ ភេទស្រី​ អាយុ១០ឆ្នាំ​ ជាសិស្សថ្នាក់ទី៤​​ មានទីលំនៅផ្ទះលេខB16 ផ្លូវបេតុង​ ក្រុមទី០១​ ភូមិឃ្លាំងសាំង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ។ សំភារ:បាត់បង់រួមមានខ្សែក​ ០១ខ្សែ​មានតម្លៃ​ ២៣០ដុល្លារ​ ​ និងកងដៃ​ ០១កងមានតម្លៃ​ ១៧០ដុល្លារ។

    ដំណេីររឿងហេតុ​ ៖​ កុមារីដែលជាជនរងគ្រោះបានចេញទៅសាលា ពេលរៀបដេីរចូលទៅថ្នាក់រៀនត្រូវបានស្រ្តីវ័យចំណាស់ម្នាក់​ និងកុមារីម្នាក់ដែរមិនស្គាល់បាននិយាយល្បួងលួងលោម​ ឲ្យក្មេងស្រីរងគ្រោះចេញមកខាងក្រៅសាលា​ ហេីយនិយាយបញ្ឆោតឲ្យក្មេងស្រីរងគ្រោះដោះខ្សែកនិងកងដៃដាក់ក្នុងកាបូបខ្លាចគេលួច​ បន្ទាប់មកស្រ្តីវ័យចំណាស់និងក្មេងស្រីជាបក្ខពួកបានធ្វេីសកម្មភាពដោះខ្សែកនិងកងដៃរបស់ក្មេងស្រីជនរងគ្រោះ​បានសម្រេច រួចឡេីងជិះម៉ូតូបក្ខពួករបស់ខ្លួនជាបុរសម្នាក់បេីកគេចខ្លួនបាត់​ទៅ​។

    ក្រោយពេលកេីតហេតុអាណាព្យាបាលរបស់ជនរងគ្រោះបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ​ ពេលនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ​ ដេីម្បីបេីកការស្រាវជ្រាវឆែកមេីលរូបភាពកាមេរ៉ាសុវត្ថិភាព​ និងទទួលបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ​។ ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វេីការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ​ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: