ព័ត៌មានជាតិ
ទិញស្រាបៀរ និងបៀរលេង ជូនបងប្អូនកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ត្រូវបានក្រុមការងារឆែកឃើញ
BY Khmernote Media
January 12, 2021
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១២ មករា ២០២១ នេះយោងតាមការបង្ហោះរបស់បងប្រុស Hev David បានបង្ហោះឲ្យដឹងថា មានបងប្អូន និងក្រុមគ្រួសារ បានទិញស្រាបៀរ និង បៀរលេង យកទៅជូនអ្នកកំពុងធ្វើចត្តាឡីស័ក បងប្រុស Hev Devid បានបង្ហោះជាសារដាស់តឿន និងអប់រំថា ៖ ម៉ោងនេះម៉ោងរក្សាសុខភាព សូមមេត្តារក្សា គម្លាត មិនមែនអោយបងប្អូន មកហូបស្រាហើយនាំគ្នាបៀ នោះទេ ក្រុមការងារឆែក និង មិនអនុញ្ញាតអោយបងប្អូន ក្រុមគ្រួសារទិញយកទៅជូនគាត់ ក្នុងមណ្ឌលចត្តាឡីស័កជាដាច់ខាត ។

ករណីនេះកើតឡើងនៅមណ្ឌលចត្តាឡីស័ក កងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សូមចិត្តបងប្អូនកុំធ្វើបែបនេះ ។ អាស្រ័យហេតុនេះសូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់គ្នា មេត្តាគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីខ្លួនឯង និងដើម្បីប្រទេសជាតិយើង ១៤ថ្ងៃពិតជាមិនយូរទេ ដើម្បីទាំងអស់គ្នា៕



