ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពូកែបង្ហោះម៉ូតូអនាធិបតេយ្យតាមផ្លូវពេក សមត្ថកិច្ចចាប់យកមកអប់រំ និងក្រាបសំពះមុខអាណាព្យាបាលឈប់ធ្វើបែបនេះទៀត

    BY Khmernote Media January 13, 2021
    ពូកែបង្ហោះម៉ូតូអនាធិបតេយ្យតាមផ្លូវពេក សមត្ថកិច្ចចាប់យកមកអប់រំ និងក្រាបសំពះមុខអាណាព្យាបាលឈប់ធ្វើបែបនេះទៀត

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ អនុវត្តតាម យោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់សុភា​ព អធិការនគរបាលស្រុកថ្មគោល បានដឹក នាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទាក់ឃាត់ក្រុមអ្នកជិះម៉ូតូបង្ហោះតាមដងផ្លូវបង្កភាពអនា​ធិបតេ​យ្យក្នុងមូលដ្ឋាន ក្នុងនោះបានឃាត់អ្នកជិះម៉ូតូចំ​នួន​០៧ នាក់ និងម៉ូតូចំនួន០៥គ្រឿង។

    ក្រោយធ្វើការសាកសួរ នគរបាលស្រុកបានធ្វើ ការអប់រំណែនាំ ដោយមានកិច្ចសន្យានិងឱ្យអា​ណាព្យាបាលមកធានាទៅមូលដ្ឋានវិញ៕

    Share This Post: