វៀតណាម០៨នាក់ឆ្លងដែនខុសច្បាប់ពីថៃចូលមកកម្ពុជា ត្រូវបានបញ្ជូនទៅនាយកដ្ឋានជំនាញដើម្បីអនុវត្តតាមនីតិវិធី ក្រោយពេលធ្វើចត្តាឡីស័ករួច
- BY
- srey nuch
- January 13, 2021
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោ ប្រវេសន៍បានរៀបចំបញ្ជូនជនបរទេសជាជនជាតិវៀតណាមចំនួន ០៨នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី។
ការរៀបចំបញ្ជូនជនបរទេសចំនួន០៨នាក់ទៅ នាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីរូបគាត់ បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រករបៀងក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដោយខុសច្បាប់ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបានដាក់ឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណីCovid-19(អវិជ្ជមាន)ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធី ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
- Share This Post: