ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ដ្រីវៀតណាមម្នាក់ លួចទូរស័ព្ទយ៉ាងសកម្ម នៅផ្សារអូឡាំពិក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    BY Khmernote Media January 14, 2021
    ស្ដ្រីវៀតណាមម្នាក់ លួចទូរស័ព្ទយ៉ាងសកម្ម នៅផ្សារអូឡាំពិក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០ ឃាត់ខ្លួនស្ត្រីលួច(ទូរសព្ទដៃម៉ាក oppo ពណ៌ទឹកប្រាក់)នៅចំណុចក្នុងតូបលេខ១៣៤D២ ជាន់ទី២ផ្សារអូឡាំពិក ផ្លូវ១៩៣ ភូមិ០២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ង៉ុក ធីហាំង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះលេខ៣២១ ផ្លូវនរោត្តម ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មុខរបរ មិនពិតប្រាកដ។

    ចមណែកជនរងគ្រោះឈ្មោះ ឆាយ វណ្ណរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ផ្សារអូឡាំពិក ផ្ទះលេខ៦០B ផ្លូវលេខ១៤៦ ក្រុមទី៤៩ ភូមិ១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចចាប់យកវត្ថុតាងទូរសព្ទដៃ០១ គ្រឿងម៉ាក oppo ពណ៌ទឹកប្រាក់ ៕


    ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង

    Share This Post: