បុរីទេសចរណ៍ខេត្តសៀមរាប «កម្មវិធីចាប់រង្វាន់ “ទិញផ្ទះមានសំណាង” » ថ្ងៃទី15 ខែកក្កដា ឆ្នាំ2018
បុរីទេសចរណ៍ខេត្តសៀមរាប ជាគម្រោងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា OCIC និង ហិរញ្ញប្បទានផ្ទាល់ពីធនាគារកាណាឌីយ៉ា ក.អ។ បុរី ទេសចរណ៍ លាតសន្ធឹងលើផ្ទៃដី ប្រមាណជាង 60 ហិចតា ដែលជាទីតាំង សក្តានុពល ក្នុងការអភិវឌ្ឍន៍ ដោយមានការសាងសង់ជាលំនៅដ្ឋានអាជីវកម្ម វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងមានផ្លូវក្នុងបុរីធំទូលាយ ប្រព័ន្ធភ្លើងរដ្ឋ ប្រព័ន្ធចម្រោះទឹកស្អាត ផ្សារ សាលារៀន សួនច្បារ សួនកម្សាន្ត ក្លឹបហាត់ប្រាណ ដែលជាជម្រើសដ៏ល្អសម្រាប់ប្រកបអាជីវកម្ម ព្រមជាមួយការស្នាក់នៅដ៏ប្រណិតភាព ផាសុខភាព និងសុវត្ថិភាព។

បច្ចុប្បន្ន បុរីទេសចរណ៍ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អតិថិជន សម្រាប់គម្រោងទី 1 និងទី 2 ដែលជាប្រភេទផ្ទះល្វែងអាជីវកម្ម ដែលមាន ទំហំទទឹង 5ម និង បណ្ដោយប្រវែង 15ម មានកម្ពស់ 2ជាន់ ។ ដោយតម្រូវការមានការកើនឡើង នឹងដើម្បីឆ្លើយតបតម្រូវការទីផ្សា ក្រុមហ៊ុនបានបើកលក់ គម្រោងទី 3 និងទី 4 ដែលជាប្រភេទ វីឡាភ្លោះ និងវីឡាទោល ដែលមានទំហំទទឹង 6ម និងបណ្ដោយប្រវែង 10ម មានកម្ពស់ 2ជាន់ រួមមានបន្ទប់គេង 3 និងបន្ទប់ទឹក 3 ដែលអាចចតរថយន្តបាន 2 គ្រឿង។ គួរបញ្ជាក់ផងដែរថា គម្រោងទី 3 និង គម្រោងទី 4 នេះបានលក់អស់ប្រមាណ 70% រួចមកហើយ។

ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងទិញផ្ទះ ក្នុងគម្រោងទី 3 និង គម្រោងទី 4 ដែលជាប្រភេទផ្ទះវីឡាទោល និង ផ្ទះវីឡាភ្លោះ ក្រុមហ៊ុននឹងរៀបចំកម្មវិធី «ទិញផ្ទះមានសំណាង» ដែលកម្មវិធីប្រព្រឹត្តទៅនាថ្ងៃទី15 ខែកក្កដា ឆ្នាំ2018 ចាប់ពីម៉ោង 5ល្ងាច រហូតដល់ម៉ោង 8យប់ នៅការិយាល័យលក់ នៃបុរីទេសចរណ៍ ខេត្តសៀមរាប។ អតិថិជនទាំងអស់ និងមាន ឱកាសឈ្នះរង្វាន់ជាច្រើនដូចជា រថយន្ត Mazda សេរីឆ្នាំ 2018 1 រង្វាន់ ទូរសព្ទ Iphone X ចំនួន 5 រង្វាន់ ទូរទឹកកកចំនួន 5 រង្វាន់ ម៉ាស៊ីនបោកគក់ចំនួន 5 រង្វាន់ ម៉ាស៊ីនត្រជាក់ 5 រង្វាន់ និងរង្វាន់ផ្សេងៗទៀត។

សម្រាប់អតិថិជនដែលមិនទាន់បានទិញផ្ទះក្នុងគម្រោងទី 3 និង គម្រោងទី 4 ក្រុមហ៊ុននៅរក្សារការបញ្ចុះតម្លៃរហូតដល់ 3% ការបង់ប្រាក់ដោយគ្មានការប្រាក់រយះពេល 12ខែ រួមនឹងបណ្ណផ្សងសំណាងជូនគ្រប់អតិថិជនទាំងអស់ ដែលបានធ្វើការទិញចាប់ពីថ្ងៃទី 10 ខែកក្កដា ឆ្នាំ2018 រហូតដល់ថ្ងៃទី15 ខែកក្កដា ឆ្នាំ2018 នេះ។
ព័ត៌មានលម្អិតសូមអញ្ជើញមកផ្ទាល់នៅ ការិយាល័យលក់បុរី ទេសចរណ៍ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅ (អតីតបុរីសុខលាភ) ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្សារលើខេត្តសៀមរាប ឬទំនាក់ទំនងមកកាន់ទូសព្ទលេខ 077 266 209 និង 071 6767 796។