ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងក្នុងបុរីលឹមឈាងហាក់ បណ្តាលមកពីដុតទៀនមិនប្រុងប្រយ័ត្ន ត្រូវកម្លាំងជំនាញផ្នែកអគ្គិភ័យចុះអន្តរាគមន៍

    BY Khmernote Media January 14, 2021
    អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងក្នុងបុរីលឹមឈាងហាក់ បណ្តាលមកពីដុតទៀនមិនប្រុងប្រយ័ត្ន ត្រូវកម្លាំងជំនាញផ្នែកអគ្គិភ័យចុះអន្តរាគមន៍

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩៖៥០នាទី មានករណីអគ្គីភ័យឆេះផ្ទះមួយកន្លែង នៅតាមបណ្តោយនៅក្នុងបុរីលឹមឈាងហាក់ ផ្ទះលេខ១៦R ផ្លូវលខ៥ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីដុតទៀនបង្ករជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះគ្រែគេងចំនួន០២ និងទូរដាក់សំលៀកបំពាក់ចំនួន០២ និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។ ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១០៖២០នាទីព្រឹក នាថ្ងៃដដែល៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: