ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យប់មិញនេះចោរលួចកាច់កញ្ចក់ឡានទាំងសងខាងរបស់ឯកឧត្តម ដួង តារា ដែលកំពុងចតមុខផ្ទះ ហើយថែមទាំងយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំទៀត , ឯកឧត្តមមានប្រសាសន៍ថា ” ពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ”

    BY Khmernote Media January 15, 2021
    យប់មិញនេះចោរលួចកាច់កញ្ចក់ឡានទាំងសងខាងរបស់ឯកឧត្តម ដួង តារា ដែលកំពុងចតមុខផ្ទះ ហើយថែមទាំងយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំទៀត , ឯកឧត្តមមានប្រសាសន៍ថា ” ពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ”

    មុននេះបន្តិច ឯកឧត្តម ដួង តារា រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះឲ្យដឹងពីការខូចខាតឡានរបស់ឯកឧត្តម ដោយត្រូវបានចោរលួចកាច់កញ្ចក់ឡានទាំងសងខាង មិនត្រឹមតែប៉ុណ្ណោះបានយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំរបស់ឯកឧត្តមទៀត។ ឯកឧត្តមបានមានប្រសាសន៍ថា ចោរក៏ធ្លាប់ចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះដែរ ហើយពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ។ សូមប្រិយមិត្តអានខ្លឹមសាររបស់ឯកឧត្តមខាងក្រោមនេះ៖

    “លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបានបំផ្លាញដោយចោរ​ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។ ខ្ញុំសារកាមេរ៉ា​មេីយប់មិញរវាងម៉ោង​ 1:30 យប់​ មានចោរពាក់ម៉ាស់​ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង​ ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ​ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ៕”

    Share This Post: