អភិបាលស្រុកមង្គលបូរី សុំការយោគយល់យកវិទ្យាល័យមង្គលបូរី ធ្វើជាកន្លែងឲ្យបងប្អូនពលករមកថៃ ស្នាក់នៅធ្វើចត្តាឡីស័ក
យោងតាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាសុីណង់ នៅថ្ងៃទី១៥ ខែមករាឆ្នាំ ២០២១នេះ បានសុំការយោគយល់ពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យមង្គលបូរី ដោយស្ថានភាពនៃជំងឺដ៍កាចសាហាវមួយនេះ បានរាតត្បាតពាសពេញពិភពលោក (Covid-១៩) ហើយកម្ពុជាយើងក៍បានឆ្លងផងដែរ ។

សិស្សវិទ្យាល័យនេះ មិនបានចូលរៀនសូត្រស្របតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡាឡើយ ដោយយកទីកន្លែងនេះ សម្រាប់បងប្អូនពលករវិលត្រលប់មកពីប្រទេសថៃឡង់ត៌ ដើម្បីស្នាក់នៅធ្វើចត្តាឡីស័កនៅទីនេះ។ រដ្ឋបាលស្រុកមង្គលបូរី និងមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានគិតគូរ និងផ្ទេរការបង្រៀន និងសិក្សា របស់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ទៅសាលាវិទ្យាល័យ ឫសាលាផ្សេងទៀត ដែលនៅក្បែរសាលានេះ ដើម្បីសិក្សាស្របតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា