ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចតឡានមុខផ្ទះចោល ត្រូវចិនបើកមកបុកខ្ទេចគ្មានសល់

    BY Khmernote Media February 22, 2018
    ចតឡានមុខផ្ទះចោល ត្រូវចិនបើកមកបុកខ្ទេចគ្មានសល់

    ក្រុងព្រះសីហនុ​ -នគរបាលប្រាប់ថា កាលពីម៉ោងជាង១២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ លើផ្លូវ​វិថី​ឯករាជ្យ​ ត្រង់ចំណុច​ មុខ​កាស៊ីណូ​ប៉ាវ​ ទូ​ ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ ក្រុង​/ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្ក​ដោយ​ រថយន្ត​ ០១គ្រឿង​ម៉ាក​ LUXES RX300 ពណ៌ ស ពាក់ផ្លាកលេខ​ព្រះសីហនុ2A-8575 បើកបរ​ដោយ​ឈ្មោះ​ BING FENG ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​បុគ្គលិក​កាស៊ីណូ​ ដាយមិនស៊ី​ ស្នាក់នៅ​ក្នុង​កាស៊ីណូ​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​កំរិត​ 0,84ml/L បានបើក​ជ្រុល​ទៅ​បុក​​រថយន្ត​ ០១គ្រឿង​ម៉ាក​ COROLLA ពណ៌ ស្លែ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2C-​7622 ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ​។

    គ្រោះថ្នាក់​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​រងរបួស​ទេ​ ចំណែក​អ្នកបើកបរ​រថយន្ត​ជនជាតិ​ចិន​ នគរបាល បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ធ្វើការ​តាមនីតិវិធី​។ រីឯ​វត្ថតាង​រថយន្ត​ ០២គ្រឿង​ ខូចខាត​កំរិត​ធ្ងន់​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay