ព័ត៌មានជាតិ

អាងជាអ្នកស្គាល់គ្នាខំឱ្យខ្ចីម៉ូតូជិះ ចុងក្រោយយកទៅបាត់ឈឹងរហូត

BY
Khmernote Media
January 17, 2021

ខេត្តបាត់ដំបង៖ ពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ២២​និង២៦នាទី នៅចំណុចភូមិកំពង់ក្របី សង្កាត់ ស្វាយ​ប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុ​វ​ត្តតា​ម​​ការ​ណែនាំ​របស់លោកឧត្ដម សេនី​យ៍​​ទោ​ សា​ត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ក៏ដូចយោបល់លោក​វរ​សេ​នី​យ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរ​បាល​ព្រហ្មទណ្ឌ​និងដោយបានការសម្រប​សម្រួ​ល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ ខេត្ត​បាត់ដំបង​ លោក​​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​​ដឹកនាំ​កម្លាំង​ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើ​ទំនុកចិត្ត ( ខ្ចីម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួនជន​សង្ស័យ ០១ នាក់ឈ្មោះ អៀប វុទ្ធារ៉ា ហៅ វៀត ភេទប្រុស អាយុ ២៨ ឆ្នាំមានទីលំនៅមិនពិត​ប្រា​កដមកធ្វេីការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណ០៩និង០០នាទី នៅ ចំណុចភូមិស្តីលើ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្ត​បាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្ម ភាពខ្ចីម៉ូតូ ពីជនរងគ្រោះឈ្មោះ មាឃ រតនា ហៅស្នា ភេទប្រុស អាយុ ៣៦ ឆ្នាំ បច្ចុប្បន្នស្នាក់នៅអា​ហារដ្ឋានយីហោ កូន ពុក ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពីខ្ចីបានហើយ ជនសង័្សយបានជិះយកម៉ូ​តូ ទៅបាត់រហូតមិនបានយកមកប្រគល់ជូនម្ចាស់វិញទេ។ ដោយបាត់យូរនិងមិនមានទំនាក់ទំនងចំពោះករណីនេះជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដើម្បីចាត់​វិ​ធា​នការតាមផ្លូវច្បាប់។
ឆ្លងតាមរយ:ការ ស្រាវជ្រាវទើបសមត្ថកិច្ចឃាត់​ខ្លួនជនសង័្សយខាងលើ និងដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។

– ម៉ូតូ ០១ គ្រឿងម៉ាកហុងដា ស្កូពី ពណ៌ សស៊េរីឆ្នាំ ២០១៩ លេខតួម៉ាស៊ីន KTII0DE 8104702 គ្មានស្លាកលេខ ( ម៉ូតូរបស់ជនរងគ្រោះ )

បច្ចុប្បន្នការិយាល័យជំនាញបានរៀបចំសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការ បន្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: