ព័ត៌មានជាតិ

គិតមកទល់ថ្ងៃនេះ Dj ហូ​ មិនា ត្រូវមិត្តភក្តិជាមន្ត្រី​កងរាជ​អាវុធហត្ថ​ ពាក់​ស័ក្ដិ​ ៤​ បាញ់សម្លាប់រយៈពេល ១ឆ្នាំ ៨ថ្ងៃហើយ , ជនដៃដល់នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ

BY
Khmernote Media
January 17, 2021

អត្តសញ្ញាណខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេង ស្លាប់លើតុកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២០កន្លងទៅនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណបាន ខណៈដែលព្រះរាជអាជ្ញា​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញដីកាបញ្ជាអោយចូលខ្លួនផងដែរ។ ជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវកំណត់ឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញអោយបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ ជនដៃដល់​បាញ់សម្លាប់​ Dj ហូ​ មិនា​ ជា DJ ចាក់ភ្លេងនៅក្លឹបកម្សាន្ដ ក្នុងភោជនីយដ្ឋានហេបភីណេស គឺ​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ ពាក់​ស័ក្ដិ៍​ ៤​ ឈ្មោះ​ ដួង​ មុន្នី​រដ្ឋ​ ។

សូមរំលឹកថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងខ្មាន់កាំភ្លើង បានជិះរថយន្តមកជាមួយគ្នា ដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ។ រហូតមកទល់ថ្ងៃនេះរយៈពេល ១ឆ្នាំ ៨ថ្ងៃហើយ ជនដៃដល់នៅតែមិនទាន់ចាប់ខ្លួនបាននៅឡើយទេ៕

 

Share This Post: