ព័ត៌មានជាតិ

ជីតាស្រែកយំយ៉ាងខ្លាំងធ្វើឲ្យបាត់បង់ជីវិតចៅស្រីអាយុ៣ឆ្នាំ ដោយសារតែធ្វេសប្រហែសបែបនេះ

BY
Khmernote Media
January 18, 2021

ភ្នំពេញ៖ ក្មេងស្រីម្នាក់អាយុ៣ឆ្នាំម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ត្រូវរថយន្តថយកិនពីលើ បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងនៅវេលាម៉ោង១២:៣០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវលេខ២ ផ្ទះលេខ១៨ A1EO ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះខាងលើឈ្មោះអូ អាតនីតា អាយុ៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវបានរថយន្ដម៉ាកម៉ាស្តា១គ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-0831 បើកបរដោយបុរសម្នាក់ឈ្មោះនូ សានិត អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៣ ក្នុងបុរីខាងលើ។

ប្រភពព័ត៌មានពីក្មេងស្រីម្នាក់ នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដើរលេងនៅមុខផ្ទះខាងក្រោយរថយន្តម៉ាស្ដា ចំណែកឯម្ចាស់រថយន្តបានប្រញាប់ទៅចូលរួមពិធីមង្គលការមិត្តភក្ដិនៅខេត្តកំពត បានឡើងបើកបររថយន្តថយក្រោយដោយពុំបានមើលមុខ មើលក្រោយឡើយ ។ ខណៈនោះក៏បានកិនក្មេងស្រីរងគ្រោះចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរតែម្ដង បន្ទាប់មកក្រុមគ្រួសារបាននាំយកក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យក៏បានបាត់បង់ជីវិតទៅហើយ ដោយឡែកបុរសម្នាក់ដែលត្រូវជាជីតារបស់ក្មេងស្រីរូបនោះបានស្រែកទ្រហ៊ោយំយ៉ាងខ្លាំង ព្រោះតែអាណិតចៅ៕

ដោយ៖ បងម៉េង

Share This Post: