ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមអាវក្រាស់ៗ និងឆត្រ! កម្ពុជានឹងបន្តចុះត្រជាក់ដល់ជាង១០អង្សា និងអាចមានភ្លៀងធ្លាក់ថែមទៀត រហូតដល់ថ្ងៃទី២៦

    BY Khmernote Media January 19, 2021
    ត្រៀមអាវក្រាស់ៗ និងឆត្រ! កម្ពុជានឹងបន្តចុះត្រជាក់ដល់ជាង១០អង្សា និងអាចមានភ្លៀងធ្លាក់ថែមទៀត រហូតដល់ថ្ងៃទី២៦

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ។ នៅថ្ងៃទី២៣-២៦ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៧-២២អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ
    – នៅថ្ងៃទី២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមា មានពី២០-២៥អង្សាសេ និងអតិបរមាមានពី ៣០-៣៤អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបភាគខាងត្បូង។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៣-១៨អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ
    – នៅថ្ងៃទី២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៨-៣២អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ខ្ពង់រាបភាគខាងកើត។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ
    – នៅថ្ងៃទី២៣-២៦ ខែមករា នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ។

    Share This Post: