ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ករណីក្មេងប្រុសម្នាក់មានស៊ុតជាច្រើនគ្រាប់នៅក្នុងខ្លួនកំពុងបង្កើតជាចម្ងល់ពេញបណ្តាញសង្គម

    BY Khmernote Media February 22, 2018
    ករណីក្មេងប្រុសម្នាក់មានស៊ុតជាច្រើនគ្រាប់នៅក្នុងខ្លួនកំពុងបង្កើតជាចម្ងល់ពេញបណ្តាញសង្គម

    ឥណ្ឌូនេស៊ី៖ ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ត្រូវបានគេពិនិត្យដោយម៉ាស៊ីន X-ray និងបានរកឃើញថាមានស៊ុតជាច្រើនគ្រាប់ក្នុងខ្លួនរបស់គេ ហើយហេតុការណ៍នេះបានបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ ក្មេងប្រុសដែលបានជួបប្រទះករណីចម្លែកនេះមានឈ្មោះថា Akmal រស់នៅក្នុងលើកោះ Sulawes នៃប្រទេសឥណ្ឌូនេស៊ី។ ក្មេងបុរសដែលមានស្មារតីមិនប្រក្រតីរូបនេះមិនអាចប្រាប់ខាងវេជ្ជបណ្ឌិតបានទេថា ហេតុអ្វីក៏មានស៊ុតនៅក្នុងខ្លួនគេដូចនេះ អ្វីដែលគេអាចប្រាប់បាននោះគឺថាគេឈឺពោះ ឈឺពោះវៀន។

    ការពិនិត្យរកឃើញថាមានស៊ុតនៅជាប់ក្នុងចុងពោះវៀនរបស់គេ ដែលធ្វើឲ្យគេមានការឈឺចាប់ជាខ្លាំង។ មុនដំបូងខាងវេជ្ជបណ្ឌិតប្រចាំនៅក្នុងមន្ទីរពេទ្យ Syekh Yusuf បានធ្វើការសន្និដ្ឋានថា កុមារខាងលើទំនងជាមានអ័រម៉ូនពិសេសដែលអាចបង្កកំណើតជាស៊ុតបាន។ តែយ៉ាងណាក្តី មន្ត្រីប៉ូលិស និងអ្នកជំនាញផ្នែកកុមារបានបន្តការស៊ើបអង្គេត ទើបរកឃើញការពិតថា ការពិតនៅក្នុងខ្លួនរបស់កុមារគឺជាស៊ុតមាន់ ដូចនេះវាប្រាកដណាស់ថា មានអ្នកណាម្នាក់ឲ្យក្មេងបុរសនោះលេបស៊ុតនោះចូលទៅក្នុងពោះ ហើយពេលនេះគេកំពុងតែស្វែងរកចាប់ខ្លួនអ្នកដែលបានធ្វើសកម្មភាពអសីលធម៌នេះចំពោះក្មេងបុរសរងគ្រោះខាងលើពីបទរំលោភបំំពានលើកុមារ៕

    ភក្តី

    ប្រភព៖coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay