ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ចំពោះលោកស្រី ទ្រី ដាណា និងស្វាមី
BY Khmernote Media
January 19, 2021
ដូចដែលមហាជនបានស្គាល់មកហើយពីសេដ្ឋីវ័យក្មេងជំនាន់ថ្មី គឺលោកស្រី ទ្រី ដាណា ម្ចាស់ហាងមាសដ៏ធំ និងជាម្ចាស់ផលិតផលរក្សាសម្រស់ NNP តែងតែធ្វើសកម្មភាពមនុស្សធម៌ជួយអ្នកក្រ និងអ្នកដែលលំបាកខ្វះខាតជាច្រើន។ ថ្មីៗនេះ លោកស្រី ទ្រី ដាណា និងស្វាមី ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ដែលធ្វើឲ្យមហាជនមានការសប្បាយចិត្តយ៉ាងខ្លាំងជំនួសលោកស្រី។

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន ស៊ីណាត បានឲ្យដឹងថា “សូមអបអរសាទរ លោកក្មួយឧកញ៉ា ហុីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ )និង ក្មួយស្រីទ្រី ដាណា ដែលបានព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា ដល់ក្មួយទាំងពីរ💐💞”៕

