ជនសង្ស័យ២នាក់ ជិះម៉ូតូឆក់កាបូបស្រ្តីម្នាក់កំពុងធ្វើដំណើរបានសម្រេច រួចជិះគេចខ្លួនគិតថារួចខ្លួន ចុងក្រោយសមត្ថកិច្ចស្រាវជ្រាវរកឃើញក្របួចជាប់
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១និង៥០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ កាំម៉ូតូពណ៌ស និងមានស្លាកលេខ ព្រះសីហនុ 1F-1214 បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចក៏ពួកគេទាំង០២នាក់ បើកម៉ូតូរត់គេចខ្លួន។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏ឃាត់បានជនសង្ស័យ០២នាក់ និងម៉ូតូ០១គ្រឿង ម៉ាក សង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 នោះបាន នៅចំណុចម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ សាន ភារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទី២-ឈ្មោះ សែត ចន្ធូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1F-1214 (ជាមធ្យោបាយធ្វើសកម្មភាព)។ ចំពោះជនសង្ស័យទាំង០២នាក់ខាងលើត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ៕
