ព័ត៌មានជាតិ

ក្រោយមានការរិះគន់រឿងចាប់អ្នកនោមតាមសួនច្បារនិងទីសាធារណៈ យកមកអប់រំណែនាំ លោកអភិបាល រាជធានី ឆ្លើយតបធ្ងន់ៗវិញថា….

BY
Khmernote Media
January 20, 2021

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថានៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនិះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ។

ក្នុងនោះដែរក៏មានការរិះគន់មកកាន់សាលារាជធានីភ្នំពេញ ថាម្តេចមិនធ្វើបង្គន់អោយច្រើន? ក្នុងនោះដែរថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឆ្លើយតបទៅកាន់អ្នករិះគន់វិញថា “គ្មានប្រទេសណាធ្វើបង្គន់ ១០០ម៉ែត្រ មួយនោះទេ”។ ក្រៅពីអ្នករិះគន់មួយចំនួនតូច ក៏មានអ្នកគាំទ្ររាល់ចំណាត់ការរបស់អាជ្ញាធរយ៉ាងច្រើនផងដែរ ដោយពួកគេលើកឡើងថា នៅតាមស្ថានីយប្រេងជាច្រើនសុទ្ធតែមានបង្គន់និងបន្ទប់ទឹក តែចរឹតពួកគាត់នៅតែដើរបន្ទោបង់តាមសួនច្បារ ដែលជាទម្លាប់អាក្រក់ ហើយអ្នកគាំទ្រដដែលក៏បានលើកទឹកចិត្តអោយមានការចាប់អ្នកដើរបន្ទោបង់ផ្តេសផ្តាសមកធ្វើការអប់រំនិងពិន័យអោយបានធ្ងន់ធ្ងរផងដែរ៕

Share This Post: