ព័ត៌មានជាតិ

សម្តេចតេជោ ចេញអនុក្រឹត្យកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែក ជាង១៤ហិកតា ជាសម្បត្តិរដ្ឋ

BY
Khmernote Media
January 21, 2021

យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លេខ២២១ អនក្រ.បក ដែលបានចុះនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា រដ្ឋាភិបាលបានកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំ ១៤៥.៦២៧ ម២ (មួយសែសិបប្រាំពាន់ ប្រាំមួយរយម្ភៃប្រាំពីរ ម៉ែត្រក្រឡា) ស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាសម្បត្តិរដ្ឋ ដូចមានតារានិយាមដូចខាងក្រោម៖

ក្នុងនោះដែរក៏មានលិខិតមួយច្បាប់ទៀតចេញពីទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើការជម្រាបជូនទៅកាន់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីការស្ថាបនាជញ្ជាំងទប់ដីធ្វើពីបេតុង ជុំវិញអាងស្តុកទឹកបឹងត្របែក និងអោយចាត់វិធានការរដ្ឋបាលចំពោះអ្នករំលោភកាន់កាប់ ហើយមកធ្វើការតវ៉ារារាំងអាជ្ញាធរពេលចុះអនុវត្តគម្រោងខាងលើនេះ៕

Share This Post: