ព័ត៌មានជាតិ

ប្រញាប់ឡើង! ប្រកាសជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិល ២២២នាក់ ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ទាំង០៦នេះ

BY
Khmernote Media
January 21, 2021

យោងតាមការបញ្ជាក់ពីក្រសួងមុខងារសាធារណៈបានធ្វើសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិលចំនួន២២២កន្លែង ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ទាំង០៦ សម្រាប់ឆ្នាំ២០២១ ដូចខាងក្រោម៖

១- ក្រសួងមុខងារសាធារណៈ ចំនួន ០៨កន្លែង សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ឬសញ្ញាបបត្រសមមូល។

២- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ០៥កន្លែង សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ឬសញ្ញាបបត្រសមមូល។

៣- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១៣៣កន្លែង សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ។ បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្ររងឡើងទៅ ឬសញ្ញាបបត្រសមមូល។

៤- ក្រសួងពាណិជ្ជកម្ម ចំនួន ៣៦កន្លែង សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ឬសញ្ញាបបត្រសមមូល។ បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្ររងឡើងទៅ ឬសញ្ញាបបត្រសមមូល។

៥- ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ២៨កន្លែង សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ឬសញ្ញាបបត្រសមមូល លើមុខជំនាញ នីតិសាស្ត្រ, ព័ត៌មានវិទ្យា វិស្វករធនធានទឹក/សំណង់ធារាសាស្ត្រ, សំណង់ស៊ីវិល, គណនេយ្យ-ហិរញ្ញវត្ថុ សេដ្ឋកិច្ចអភិវឌ្ឍន៍ជន គ្រប់គ្រង និងភាសាបរទេស។

៦- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំនួន ១២កន្លែង សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ឬសញ្ញាបបត្រសមមូលលើមុខជំនាញ អក្សរសាស្ត្រអង់គ្លេស ព័ត៌មានវិទ្យា សេដ្ឋកិច្ច ធនាគារ និងហិរញ្ញវត្ថុ៕

Share This Post: