ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងយក Ford Raptor ដែលជិះធ្វើសកម្មភាព ទៅផ្លុងចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង

BY
Khmernote Media
January 21, 2021

ខេត្តព្រះសីហនុ៖ នាវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ខ្មាន់កាំភ្លើងដែលសង្ស័យថា ជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសជនជាតិចិនម្នាក់ដូចគ្នា នៅក្នុងមុខកាស៉ីណូ ជីយវនីសិនផ្លូវស្តុបពាណិជ្ជកម្មផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម និងរបួសធ្ងន់ម្នាក់។

ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបានជិះរថយន្ដមួយ ហើយស្រាប់តែយកទៅផ្លុងរថយន្ដនោះចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង ក្រោយដឹងថាកម្លាំងជំនាញកំពុងតាមចាប់ខ្លួន។ ខ្មាន់កាំភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។ កម្លាំងជំនាញកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕

រូបភាព៖ BTV Cambodia , Freshnews

 

Share This Post: