ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនបុរសវៀតណាមម្នាក់ ជិះកង់លួចទ្រព្យសម្បត្តិយ៉ាងសកម្មគាស់ជញ្ជាំងស័ង្កសីឃ្លាំងទំនិញមួយកន្លែងនៅខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media January 21, 2021
    ឃាត់ខ្លួនបុរសវៀតណាមម្នាក់ ជិះកង់លួចទ្រព្យសម្បត្តិយ៉ាងសកម្មគាស់ជញ្ជាំងស័ង្កសីឃ្លាំងទំនិញមួយកន្លែងនៅខណ្ឌច្បារអំពៅ  ត្រូវសមត្ថកិច្ចក្របួចជាប់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ប៉ុស្ត៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានឲ្យដឹងថា ស្តីពីករណីលួចមានស្ថានទម្ង់នទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើដំបងឈើ គាស់ជញ្ជាំងស័ង្កសីឃ្លាំងលួចទ្រព្យសម្បត្តិ) នៅចំណុចឃ្លាំងទំនិញលេខ១២៦ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៦-០១-២០២១ ម៉ោង០១និង០០នាទី រំលងអាធ្រាត។

    ដោយជនរងគ្រោះឈ្មោះ លី សុខឡាយ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ថាច់ ឡេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

    ហេតុការណ៍បានឲ្យដឹងថា៖ ពេលកើតហេតុជនរងគ្រោះ បានចាក់សោទ្វារឃ្លាំងត្រឹមត្រូវ (ចំណុចកើតហេតុ) រួចទៅដេកផ្ទះ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ថាច់ ឡេង និងឈ្មោះ អេង សៀងហាប់ ជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់ មកឈប់ក្បែរឃ្លាំង យកដំបងឈើ គាស់ជញ្ជាំងស័ង្កសីចូលលួចបានសម្ភារជាច្រើនរួមមាន៖
    -ម៉ាស៊ីនផ្ទុករូបភាពកាមេរ៉ាសុវត្ថិភាពម៉ាក Hik Vision ០១គ្រឿង
    -កុំព្យូទ័រលេបថប០៥គ្រឿង (ម៉ាកAsus ពណ៌ខ្មៅលាយក្រហម ០២គ្រឿង, ម៉ាកDell ពណ៌ខ្មៅ ០២គ្រឿង, ម៉ាកMake Book ០១គ្រឿង)
    -អាយផេត ០១គ្រឿង
    -USB ០១ និងធុងបាសម៉ាក JBL ០១គ្រឿង

    រួចគេចខ្លួននាំគ្នាយកកុំព្យូទ័រ ០២គ្រឿង ទៅលក់ឲ្យគេនៅម្តុំផ្សារសូរិយាបានលុយ ៤៧០ដុល្លារ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ចំណែកសម្ភារនៅសល់ ឈ្មោះ អេង សៀងហាប់ជាអ្នកទុក។ លុះដល់ថ្ងៃទី១៨-០១-២០២១ ម៉ោង១៦និង៣០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ថាច់ ឡេង នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ដកហូតកង់ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ដោយជនសង្ស័យឈ្មោះ ថាច់ ឡេង ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ០៥ឆ្នាំ ក្នុងឆ្នាំ២០១៥ ពីបទ​៖ លួចមានស្ថានទម្ងន់ទោស និងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ៕

    ប្រភព៖ ប៉ុស្ត៍នគរបាលរដ្ឋបាលច្បារអំពៅទី២

    Share This Post: