ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០២នាក់ ដកហូតថ្នាំ.ញៀ.ននិងលុយជាង២០លានរៀល នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

BY
srey nuch
January 22, 2021

ខេត្តកំពង់ឆ្នាំង៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៍មានខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចក្បាលកោះ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ២នាក់រួមមាន៖ ឈ្មោះ ឡេ យ៉ាំងឡើយ អាយុ២៧ឆ្នាំ ជាប្តី និងម្នាក់ទៀត ឈ្មោះ យ៉ ធីយាប អាយុ២៦ឆ្នាំ ជាប្រពន្ធ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចធ្វើការឆែកឆេរក្នុងផ្ទះរកឃើញ ថ្នាំញៀន៩កញ្ចប់ ដាវ៣ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន លុយចំនួន ២០លាន៣៤ម៉ឺនរៀល ព្រមទាំងគ្រឿងអល័ង្គការ កាឡៃមួយចំនួនផងដែរ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖ មន្ទីរព័ត៍មានខេត្តកំពង់ឆ្នាំង

Share This Post: