ក្មេងស្រីម្នាក់ចងកសម្លាប់ខ្លួន ព្រោះតែរឿងខូចចិត្តប្រឡងឆមាសធ្លាក់គណិតវិទ្យា
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១៨និង២០នាទី មានករណីអត្តឃាតដោយចងកមួយ កើតឡើងនៅភូមិថ្មី ឃុំថ្លាត ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ជនរងគ្រោះ ឈ្មោះ មាស ស្រីដា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិរំចេក ឃុំ-ស្រុកអន្លង់វែង បច្ចុប្បន្ន មកស្នាក់នៅ ជាមួយជីតា និងជីដូន នៅភូមិឃុំកើតហេតុខាងលើ ជាសិស្សថ្នាក់ទី១១ បានយកកន្សែងពោះគោចងកសម្លាប់ខ្លួនឯង ព្យួរហ្នឹងដើមត្រសេក កម្ពស់១.៩០ម៉ែត្រ នៅក្នុងព្រៃបុស្ស ខាងជើងផ្ទះ ចម្ងាយ ១០០ ម៉ែត្រ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ ដោយមូលហេតុ ខូចចិត្តប្រឡង ឆមាសធ្លាក់គណិតវិទ្យា ។
ករណីនេះ បន្ទាប់ពីទទួលព័ត៌មានបានភ្លាម អធិការនគរបាលស្រុកបាន ចាត់តាំងកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាល ចុះទៅពិនិត្យនៅកន្លែងកើតហេតុ បន្ទាប់ពីពិនិត្យរួចឃើញថា ជនរងគ្រោះបានស្លាប់ដោយធ្វើអត្តឃាតចង សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយនៅក្នុងកាតាបរៀន មានបន្សល់ ទុកលិខិត១ សន្លឹកសរសេរជាភាសារអង់គ្លេស មានអត្តន័យខូចចិត្តរឿង ប្រឡងធ្លាក់មុខវិជ្ជាគណិតវិទ្យា រួចហើយសមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ



