រន្ធត់ណាស់ ! ម្តាយបង្កើតថយរថយន្តកិនកូនប្រុសខ្លួនឯង ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ
បរទេស ៖ ឪពុកម្តាយគួរប្រុងប្រយ័ត្នបន្តិចប្រសិនបើមានកូនតូចនៅផ្ទះជាមួយ មុនពេលចាកចេញគួរធ្វើអោយប្រាកដថាពួកគេបានស្ថិតនៅកន្លែងសុវត្ថិភាពហើយ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវរន្ធត់ចិត្តមួយ ដែលក្មេងប្រុសវ័យ៣ឆ្នាំត្រូវបានម្តាយបង្កើតបើករថយន្តកិនស្លាប់។ សោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ នៅក្នុងតំបន់ Masai ដែលជាសង្កាត់ចាស់ជាងគេនៃទីក្រុង Johor Bahru នៅវេលាម៉ោង ១២ៈ៣០ នាទីថ្ងៃត្រង់។ ក្មេងប្រុសនោះត្រូវបានស្លាប់ពេលបញ្ជូនទៅព្យាបាលក្នុងមន្ទីពេទ្យ Jalan Ketapang ។

តាមរយៈសម្តីរបស់ក្មេងប្រុសនោះបានអោយដឹងថា នាងមានការត្រូវចេញទៅក្រៅបើនាងបានដើរទៅបើករថយន្ត នៅក្នុងពេលនោះនាងបានឃើញកូនតូចនៅក្នុងផ្ទះនៅឡើយ។ នៅពេលនាងថយរថយន្ត នាងមានអារម្មណ៍ដូចជាប៉ះកិនទៅលើអ្វីមួយ នាងគិតថាជាសម្រាម។ ថយបានប៉ុន្មានម៉ែត្រដោយមិនអស់ចិត្តនាងក៏បានចុះមកមើល នៅពេលនាងចេញពីរថយន្តនាងភ្ញាក់ផ្អើលពេលឃើញកូនប្រុសរបស់នាងនៅក្រោមរថយន្ត។ បន្ទាប់ពីកើតហេតុគ្រួសារក្មេងតូចនេះបានប្រញាប់ប្រញាល់បញ្ជូនគេទៅមន្ទីរពេទ្យ Penawar Pasir Gudang តែអកុសលក្មេងប្រុសនេះត្រូវបានគេប្រកាសថាបានស្លាប់នៅពេលមកដល់មន្ទីពេទ្យ៕

ប្រភព ៖ thecoverage