ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកស៊ីប៉ះពាល់អ្នកដទៃ ផ្ទះចិញ្ចឹមត្រចៀកកាំនៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចអប់រំ 3ដងរួចមកហើយ នៅតែមានអ្នកប្តឹង ព្រោះប្រើឧបករណ៍បំពងសំលេងទាក់ទាញ ត្រចៀកកាំខ្លាំងៗ

    BY Khmernote Media January 26, 2021
    រកស៊ីប៉ះពាល់អ្នកដទៃ ផ្ទះចិញ្ចឹមត្រចៀកកាំនៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចអប់រំ 3ដងរួចមកហើយ នៅតែមានអ្នកប្តឹង ព្រោះប្រើឧបករណ៍បំពងសំលេងទាក់ទាញ ត្រចៀកកាំខ្លាំងៗ

    នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបជុំវិញបណ្តឹងរបស់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ដែលពួកគាត់ពិបាកក្នុងរស់នៅព្រោះតែសំលេងចេញពីឧបករណ៍ទាក់ទាញត្រចៀកកាំ លឺខ្ទរពេញផ្ទះមិនថាយប់រឺថ្ងៃនោះទេ។ ក្រោយទទួលបានបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈ Facebook រួចមក ក្រុមការងារប្រតិកម្មរហ័សខេត្តកណ្តាល បានចង្អុលបង្ហាញអោយលោកអធិការនគរបាលក្រុងតាខ្មៅ និងបានចាត់ឱ្យលោកនាយប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ចុះទៅទីតាំងកើតហេតុ។

    ដោយការឆ្លើយតបនោះរួមមាន៖ “ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនម្ចាស់គណនី ហ្វេសបុកសុំមិនបញ្ចញឈ្មោះ ដែលបានសរសេរផ្ញើសារចូលក្នុងប្រអប់សារផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ មានខ្លឹមសារថា «សូមគោរពឯកឧត្តម ខ្ញុំបាទសុំឯកឧត្តម ជួយបញ្ហាការចិញ្ចឹមសត្វត្រចៀកកាំដោយចាក់សំឡេងខ្លាំងៗរំខានក្នុងការរស់នៅធ្វើឱ្យប៉ះពាល់អារម្មណ៍ធ្ងន់ធ្ងរដែលមានទីតាំងផ្លូវ១១៥ ខាងលិចស្តុបប្រហែល២០០ម៉ែត្រ គឺបើកសំឡេងខ្លាំងនៅដដែល មិនថាថ្ងៃរឺយប់ទេ ខ្ទរពេញផ្ទះ»។ ក្រោយពីទទួលបានព័ត៌មាននេះ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅចុះដល់កន្លែងទីតាំងផ្ទះដែលប្រជាពលរដ្ឋបានរាយការណ៍ មានទីតាំងស្ថិតនៅក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំពោះទីតាំងខាងលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅបានចុះធ្វើការអប់រំណែនាំចំនួន ០៣ លើករួចមកហើយ ប៉ុន្តែនៅតែមានការរាការណ៍ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅជិតនោះថាមានសំឡេងខ្លាំងរំខានដដែល។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចុះធ្វើការអប់រំ ណែនាំ និងកិច្ចសន្យាគាត់ជាថ្មីម្ដងទៀតដោយឱ្យមានការកែសម្រួលឡើងវិញនូវបច្ចេកទេសសំឡេងទាក់ទាញសត្វត្រចៀកកាំ និងមានការកំណត់ពេលវេលាច្បាស់លាស់ ។ អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប។ សូមអរគុណ!”

    Share This Post: