ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយលួចយកថ្នាំ.ញៀ.នឲ្យភ្ញៀវកំពុងធ្វើចត្តាឡីស័កនៅផ្ទះសំណាក់
BY Khmernote Media
January 26, 2021
ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកថ្នាំញៀនគ្រាប់ឈូករត្ន័មួយកញ្ចប់ឲ្យភ្ញៀវស្នាក់នៅកន្លែងធ្វើចត្តាឡីស័កនៅផ្ទះសំណាក់មួយកន្លែងក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃ២៥ ខែមករា ឆ្នាំ២០២១។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចត្រួតពិនិត្យរកឃើញម្សៅថ្នាំញៀនចំនួន០២កញ្ចប់ ក្នុងនោះ០១កញ្ចប់ ឃើញនៅក្នុងកញ្ចប់ផ្កាឈូករត្ន័ និង០១កញ្ចប់ទៀតឃើញក្នុងកញ្ចប់បារី។ ជនសង្ស័យត្រូវបាន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់ ៕


ប្រភព៖ លោក Huy Bunleng