អាក្រក់ណាស់ ! សម្លាប់ឪពុកចិញ្ចឹម ហើយវាយម្តាយចិញ្ចឹមរបួសធ្ងន់ធ្ងរ ព្រោះតែពួកគាត់ឃាត់គេមិនអោយធ្វើរឿងមួយនេះ
បរទេស ៖ ការទទួលកូនគេយកមកចិញ្ចឹមមិនមែនសុទ្ធតែជារឿងល្អប៉ុន្មាននោះទេ ប្រសិនបើកូននោះដោយទៅតាមគន្លងធម៌មិនអីនោះទេ តែប៉ះក្មេងខ្លះអាចបង្កគ្រោះថ្នាក់ដល់ឪពុកម្តាយចិញ្ចឹមនោះផង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីស្មានមិនដល់មួយ ដែលបុរសម្នាក់ហ៊ានសម្លាប់ឪពុកចិញ្ចឹម ហើយវាយធ្វើបាបម្តាយចិញ្ចឹមរបស់ខ្លួន ក្រោយពីពួកគាត់ព្យាយាមឃាត់គេមិនអោយរំលោភសង្សារបស់ខ្លួន។ តាមប្រភពបានអោយដឹងថាបុរសជាប់សង្ស័យរូបនេះមានឈ្មោះ Su នៅថ្ងៃកើតហេតុសង្សារបស់គាត់បានមកលេងគាត់ដល់ផ្ទះ។ លោក Su បានបង្ខំសង្សាអោយរួមភេទជាមួយខ្លួន តែត្រូវបាននាងបដិសេធការប្រទាញប្រទង់ក៏កើតឡើង ឪពុកចិញ្ចឹមរបស់លោក Su ដោយគិតថាពួកគេឈ្លោះគ្នា។

មកដល់គាត់ក៏បានឃើញលោក Su វាធ្វើបាបយ៉ាងឃោរឃៅទៅលើរាងកាយរបស់សង្សាខ្លួន គាត់បានចូលទៅឃាត់តែត្រូវលោក Su វាយយ៉ាងខ្លាំងទៅលើផ្ទៃមុខគាត់ហើយច្រានអោយដួួលបោកក្បាលសន្លប់នៅនឹងកន្លែង។ ម្តាយចិញ្ចឹមគេក៏បានចូលនាំរឿងកើតឡើង គេមិនឆ្លើយតបនឹងគាត់នោះទេថែមទាំងវាយគាត់ថែមទៀត។ ស្រ្តីដែលជាសង្សារដឹងខ្លួនពេលបុរសរោគចិត្តនោះវាយទៅលើម្តាយចិញ្ចឹមគេ នាងបានរត់ទៅទូរស័ព្ទប្តឹងប៉ូលិស។ ប៉ូលិសធ្វើការឃាត់ខ្លួនបានបុរសម្នាក់នោះបានភ្លាមនៅនឹងកន្លែង ឪពុកចិញ្ចឹមរបស់គេត្រូវបានប្រកាសថាស្លាប់ដោយសាររបួសក្បាលធ្ងន់ធ្ងរខ្លាំងពេក។ តាមប្រភពអោយដឹងថាបុរសម្នាក់នេះមានបញ្ហាផ្លូវចិត្ត គេបានចូលព្យាបាលជាច្រើនដងចាប់ទាំងពីឆ្នាំ២០១២មក។ ចុងក្រោយគេបានសារភាពថាពិតជាបានសម្លាប់ឪពុកចិញ្ចឹម វាយធ្វើបាបម្តាយចិញ្ចឹម និងរំលោភសង្សាខ្លួនពិតមែន។ រហូតមកដល់ថ្ងៃនេះតុលាការមិនទាន់កំណត់ថ្ងៃកាត់ទោសបុរសម្នាក់នេះនោះឡើយ បើទោះបីជារឿងនេះបានកើតឡើងជាង៣ឆ្នាំហើយក៏ដោយ៕

ប្រភព ៖ thecoverage