ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី២៧ ខែមករា ទៅ ស្ពានព្រះមុនីវង្សចាស់ នឹងធ្វើការហ៊ុមព័ទ្ធ ដើម្បីជួសជុលចំនុចទាំងនេះ

    BY Khmernote Media January 26, 2021
    ចាប់ពីថ្ងៃទី២៧ ខែមករា ទៅ ស្ពានព្រះមុនីវង្សចាស់ នឹងធ្វើការហ៊ុមព័ទ្ធ ដើម្បីជួសជុលចំនុចទាំងនេះ

    រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញសេចក្តី​ជូនដំណឹង សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ មេត្តា​ជ្រាប​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​គម្រោង​ជួសជុល បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​តួ​ស្ពាន ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១ នេះ​តទៅ​។​

    ​អាស្រ័យ​ដូច​បាន​ជម្រាប​ជូនដំណឹងខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និងយោគយល់​អធ្យាស្រ័យ​នៅក្នុង​អំឡុងពេល​នៃ​ដំណើរការ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ​ដោយ ក្ដី​អនុគ្រោះ​៕​

    Share This Post: