ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានហើយជនជាតិចិន៣នាក់ជាខ្មាន់កាំភ្លើង និងបក្ខពួក ដែលបាញ់ប្រហារចិនគ្នាឯងនៅខេត្តព្រះសីហនុ

    BY Khmernote Media January 27, 2021
    ចាប់បានហើយជនជាតិចិន៣នាក់ជាខ្មាន់កាំភ្លើង និងបក្ខពួក ដែលបាញ់ប្រហារចិនគ្នាឯងនៅខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ-(ដំណឹងបឋម) លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះថា ករណីជនល្មើសជនជាតិចិន បាញ់សម្លាប់ជនជាតិចិនដូចគ្នានៅ ជិតវត្តឥន្ទញញាណក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កន្លងទៅ គិតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នគរបាលចាប់ខ្លួនជនសង្សយ័ចំនួន៣នាក់ហើយ ដែលជាជនជាតិចិនដូចគ្នាក្នុងនោះមានជនដៃដល់ម្នាក់ និងបក្ខពួកគូរកនផ្សំគំនិតចំនួន២នាក់ ក្នុងនគរបាលដកហូតបានវត្ថុតាងពាក់ពន្ធ័ព្រមទាំងថ្នាំញៀនមួយចំនួនផង។

    បើតាមលោកឧត្តមសេនីយ៍ទោ ស្នងការបន្ថែមថា ករណីនេះសមត្ថកិច្ចកំពុងបន្តកិច្ចការតាមរកបក្ខពួកជនល្មើសដែលនៅសេសសល់ និងធ្វើនិតិវិធីបញ្ជូនជនសង្សយ័ទៅផ្តន្ទាទោស ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: