ព័ត៌មានជាតិ
ជំនួយវ៉ាក់សាំងកូវីដដំណាក់កាលដំបូង ដែលកម្ពុជានឹងទទួលបានមានចំនួនសរុប១១លានដូស
BY Khmernote Media
January 27, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត បានបញ្ជាក់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះថា ជំនួយវ៉ាក់សាំងដំណាក់កាលដំបូង ដែលកម្ពុជានឹងទទួលបានពីបណ្ដាប្រទេសជាមិត្ត និងអង្គការដៃគូរួមមាន ជំនួយរបស់រដ្ឋាភិបាលចិន, ជំនួយយន្តការ COVAX និង ជំនួយរបស់អូស្ត្រាលី ដែលផ្ដល់ជាជំនួយវ៉ាក់សាំងមកឲ្យកម្ពុជាមានដូចខាងក្រោម៖

– យន្តការ COVAX = ៧លានដូស
– ជំនួយរបស់ចិន = ១លានដូស (ដឹកមកដល់ខែកុម្ភៈ)
– ជំនួយរបស់អូស្ត្រាលី = ៣លានដូស
