ស្ត្រីវៀតណាម៣នាក់ ឆ្លងដែនចូលកម្ពុជាខុសច្បាប់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធី ក្រោយធ្វើចត្តាឡីស័ករួច
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោ ប្រវេសន៍បានរៀបចំបញ្ជូនជនបរទេសជាជនជា តិវៀតណាមចំនួន០៣នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី។

ការរៀបចំបញ្ជូនជនបរទេសចំនួន០៣នាក់ទៅនាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីរូបគាត់បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបានដាក់ឱ្យពួកគាត់ធ្វើចត្តា ឡីស័ករយៈពេល១៤ថ្ងៃ ។ បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណីCovid-19 (អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕
