ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សង្វែកណាស់! បុគ្គលិកផ្ទះសំណាក់ម្នាក់បាត់បង់ជីវិត ក្រោយសង្ស័យត្រូវភ្ញៀវចូលស្នាក់នៅស.ម្លា.ប់ រួចលួចយកម៉ូតូទៅបាត់ បង្កការភ្ញាក់ផ្អើល

    BY Khmernote Media January 28, 2021
    សង្វែកណាស់! បុគ្គលិកផ្ទះសំណាក់ម្នាក់បាត់បង់ជីវិត ក្រោយសង្ស័យត្រូវភ្ញៀវចូលស្នាក់នៅស.ម្លា.ប់ រួចលួចយកម៉ូតូទៅបាត់ បង្កការភ្ញាក់ផ្អើល

    ក្រុងតាខ្មៅ៖ សេចក្ដីរាយការណ៍បឋមបានអោយក្រុមការងារខ្មែរណូតដឹងថា មានករណីឃាតកម្មសម្លាប់ បុគ្គលិកផ្ទះសំណាក់ម្នាក់ស្លាប់ក្នុងបន្ទប់ រួចយកម៉ូតូមួយគ្រឿងជិះរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល ដល់ម្ចាស់ផ្ទះសំណាក់ រាយការណ៍ប្រាប់សមត្ថកិច្ចមូលក្រុងតាខ្មៅ ចុះពិនិត្យមើលទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧៖៤០នាទីព្រឹកព្រលឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ 362 ផ្លូវលំ ទល់មុខផ្សារតាខ្មៅថ្មី ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    ជនរងគ្រោះមានឈ្មោះ ចន្ទ សុខឃាង ហៅបុរី អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ អនុវិទ្យាល័យព្រែកតាពៅ និងជាបុគ្គលិករៀបចំបន្ទប់ ផ្ទះសំណាក់៣៦២(កើតហេតុ) មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលមួយកន្លែង ផ្លូវលំ ក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ជិតកន្លែងហេតុ)។

    តាមប្រភពព័ត៌មានបានដឹងទៀតថា ជនសង្ស័យបានចូលទៅស្នាក់ក្នុងផ្ទះសំណាក់ខាងលើបន្ទប់លេខ៧ ហើយបានហៅស្រាបៀរដែលមានលក់ក្នុងផ្ទះសំណាក់នោះ ដោយជនសង្ស័យជាអ្នកយកទៅផ្ទាល់។ ហើយជនសង្ស័យបានធ្វើលួចម៉ូតូ កាច់ច្រវ៉ាក់ទ្វាររបងខាងក្រៅចេញទៅ។ លុះព្រឹកឡើងម៉ោងជិត៦ព្រឹក ទើបម្ចាស់ផ្ទះសំណាក់បានចេញមកឃើញរបស់ទ្វារដាច់ច្រវ៉ាក់ដែលចាក់សោរម៉ូតូ២គ្រឿងជាប់គ្នា តែបាត់មួយគ្រឿង និងរកមើលក្មេងប្រុសដែលជាអ្នកមើលការវេនយប់ ស្រាប់តែស្លាប់ដោយមានសភាព យកកន្សែងពោះគោចងរឹតកស្លាប់ក្នុងបន្ទប់លេខ៧ ដែលភ្ញៀវមកជួលស្នាក់នៅនោះ ចំណែកម្តាយជនរងគ្រោះមើលការនៅពេលថ្ងៃ ជនរងគ្រោះទើបតែចូលធ្វើការបានមួយរយៈតែប៉ុណ្តោះ។

    នេះជាដំណឹងបឋមដែលក្រុមការងារខ្មែរណូតទទួលបាន ចំពោះព័ត៌មានលម្អិតយ៉ាងណា ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច័យរួច អង្គភាពយើងនិងលម្អិតនៅពេលក្រោយទៀត ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: