ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចុះបង្គ្រាបល្បែងជល់មាន់មួយកន្លែង ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៨នាក់ ទៅកាន់ស្នងការខេត្តបាត់ដំបង

    BY Khmernote Media January 28, 2021
    សមត្ថកិច្ចចុះបង្គ្រាបល្បែងជល់មាន់មួយកន្លែង ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៨នាក់ ទៅកាន់ស្នងការខេត្តបាត់ដំបង

    ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង១២នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដមគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ ឯក ឈឿង គឹមសុង នាយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណី ល្បែងស៊ីសង (ភ្នាល់ជល់មាន់) ០១ករណី និងបានធ្វើការនាំខ្លួនមនុស្សចំនួន ០៨នាក់ មកកាន់ស្នងការដ្ឋាន។

    វត្ថុតាងដកហូតរួមមាន៖
    – សង្វៀនសម្រាប់ជល់មាន់ ចំនួន ០២
    – មាន់ជល់ចំនួន ០២ ក្បាល
    – ស៊ុមសម្រាប់ក្រុងមាន់ចំនួន ០៣
    – ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន ០១
    – ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន ០១
    – ម៉ូតូចំនួន ១១ គ្រឿង នៅពេលនេះសមត្ថកិច្ចនៃការិយាល័យជំនាញកំពុងរៀបចំចាត់ការតាមផ្លូវច្បាប់ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: