ព័ត៌មានជាតិ
ក្តៅៗ! ប្រទះឃើញឆ្អឹងសពកងទ័ព និងគ្រាប់មិនទាន់ផ្ទុះជាច្រើននៅក្រោមទឹកទន្លេមេគង្គ
BY Khmernote Media
January 28, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ CNC TV បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក សហការជាមួយបញ្ជាការដ្ឋានកងទ័ពពិសេសនៃក្រសួងការពារជាតិ បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក(ទឹកទន្លេមេគង្គ)ជម្រៅ ២៨ម៉ែត្រ ដែលរួមមានជាប្រភេទគ្រាប់ផ្លោង៨១មម ៦០មម គ្រាប់បាញ់១២.៧ គ្រាប់១០៥មម និងប្រភេទគ្រាប់ជាច្រើនទៀត ដែលគ្រាប់ទាំងនេះផលិតនៅប្រទេសអាមេរិច។

មិនតែប៉ុណ្ណោះកំលាំងពិសេសខាងលើនេះបានរកឃើញឆ្អឹងធាតុរបស់ខ្មោចទ័ពម៉ារីន ដែលនាវាចម្បាំងបានឆេះលិចនៅក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាប់គ្នាជាមួយស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ៕








ប្រភព៖ CNC TV