រំជួលចិត្តពេញបណ្តាញសង្គម ! ជីដូនវ័យ៩៦ឆ្នាំកាន់ដៃចៅជាប់ បន្ទាប់ពីលឺគេនិយាយប្រយោគនេះដាក់គាត់ក្រោយពេលចូលឆ្នាំទើបបានកន្លងផុត
ប្រទេសចិន ៖ នៅពេលដែលពិធីបុណ្យត្រូវបានបញ្ចប់មនុស្សម្នាក់ចាកចេញពីស្រុកកំណើតត្រលប់ទៅប្រកបរបស់រកស៊ីរបស់ខ្លួនជាធម្មតាវិញ បន្សល់ទុកនូវការនឹករលឹកសំរាប់អ្នកនៅឯស្រុក។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលជីដូនម្នាក់ចាប់ដៃចៅរបស់ខ្លួនឯងជាប់នៅពេលលឺថាគេត្រូវត្រលប់ទៅធ្វើការវិញហើយ។ រឿងរ៉ាវមួយនេះធ្វើអោយមានការចាប់អារម្មណ៍ពេញបណ្តាញសង្គម មានអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះសឹងតែស្រក់ទឹកភ្នែកនៅពេលស្តាប់ការរៀបរាប់របស់ចៅៗរបស់ដូនចាស់ម្នាក់នេះ។

ពួកគេបានទៅធ្វើការនៅទីក្រុងផ្សេងដែលមានចម្ងាយឆ្ងាយពីគាត់ ក្នុងមួយឆ្នាំពួកគេអាចជួបគាត់បានតែម្តងប៉ុណ្ណោះ។ គាត់មានវ័យដល់ទៅ៩៦ឆ្នាំទៅហើយ តែមិនមានចៅណាម្នាក់នៅក្បែរគាត់សោះព្រោះម្នាក់រវល់នឹងការងាររបស់ពួកគេ។ នៅក្នុងឆ្នាំនេះពួកគេបានចំនាយពេលមួយអាទិត្យកំដរជីដូនឆ្លងឆ្នាំ។ តែនៅពេលដែលពួកគេនិយាយលាគាត់ គាត់មិនបានឆ្លើយតបមួយម៉ាត់ គ្រាន់តែចាប់ដៃគេជាប់មិនព្រមលែង បញ្ជាក់ថាគាត់មិនចង់អោយគេឃ្លាតទៅនោះទេ៕



ប្រភព ៖ sanook