ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ស្នើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខចំនួន ៣២ក្រុមហ៊ុន ដែលត្រូវបានប្រកាសក្ស័យធន
BY Khmernote Media
January 29, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ស្នើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខចំនួន ៣២ក្រុមហ៊ុន ដែលត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម។ ក្រសួងមហាផ្ទៃបានពិនិត្យ និងស្រាវជ្រាវឃើញថា ក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជនចំនួន៣២ក្រុមហ៊ុន បានបង្កើតភ្នាក់ងារសន្តិសុខឯកជនធ្វើសេវាកម្ម ប៉ុន្តែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម ដោយអនុលោមតាមមាត្រា១ នៃអនុក្រឹត្យលេខ២៨៩ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខឯកជន។

ដើម្បីធានាដល់សំណូមពរការងារសន្តិសុខ និងដើម្បីរក្សាបាននូវតម្លាភាពក្នុងវិស័យគ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃបានលុបឈ្មោះចេញពីបញ្ជីនៃការអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជនចំនួន៣២ ក្រុមហ៊ុន ដែលមាននាមករណ៍ ដូចខាងក្រោម៖



ប្រភព៖ ក្រសួងព័ត៌មាន