មេដឹកនាំប្រទេសភូមាលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកជាន់ខ្ពស់របស់ក្រុមគាត់ ត្រូវបានពួកយោធាចាប់ខ្លួននៅព្រឹកនេះ
- BY
- autoadmin
- February 1, 2021
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា មេដឹកនាំប្រទេសភូមាលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច ត្រូវបានគេចាប់ខ្លួននៅក្នុងការវាយឆ្មក់ទាំងព្រឹកព្រលឹមមួយនៅថ្ងៃនេះ។ ទីភ្នាក់ងារបានពិភាក្សាបញ្ហានេះ តាមទូរស័ព្ទជាមួយអ្នកនាំពាក្យគណបក្សកាន់អំណាចនៅថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈខាងយោធាបានអះអាងថា ការចាប់ខ្លួននេះគឺដោយសារមានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកាកន្លងទៅនេះ។

ខាងយោធាកំពុងទាមទារឱ្យរដ្ឋាភិបាល និងគណៈកម្មការរៀបចំការបោះឆ្នោត ស៊ើបអង្កេតនិងចាត់វិធានការចំពោះបញ្ហាមិនប្រក្រតីនេះ។ សភាក៏គ្រោងនឹងកោះប្រជុំនៅថ្ងៃច័ន្ទនេះផងដែរ ដែលជាការប្រជុំលើកដំបូងបំផុតចាប់តាំងពីការបោះឆ្នោត។ ចំណែកយោធាក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យ ដោយបាននិយាយថា ប្រទេសមិនគួរឆ្ពោះទៅជំហានបន្ទាប់ ជាមួយស្ថានភាពបច្ចុប្បន្ននោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






