ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រ្តីម្នាក់មិនដឹងមានវិបត្តអ្វី មកលោតទឹកលើស្ពានជ្រោយចង្វារ បន្សល់ទុកស្បែកជើងមួយគូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

    BY Khmernote Media January 30, 2021
    ស្រ្តីម្នាក់មិនដឹងមានវិបត្តអ្វី មកលោតទឹកលើស្ពានជ្រោយចង្វារ បន្សល់ទុកស្បែកជើងមួយគូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

    រាជធានីភ្នំពេញ៖ ស្រ្តីម្នាក់មិនដឹងមានវិបត្តអ្វីនោះទេ ទើបបានជាសុញគំនិតគិតខ្លី ជិះកង់បីមួយគ្រឿង មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បន្សល់ទុកតែស្បែកជើងមនុស្សស្រីមួយគូប៉ុណ្ណោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកហើយ តែក្រុមអ្នកសារព័ត៌មានយើងក៏បានសុំអនុញ្ញាត ដើម្បីថតរូបភាពយកទៅផ្សព្វផ្សាយក្រែងលោ មានសាច់ញាតិបងប្អូនស្គាល់ ចំណាំម្ចាស់ស្បែកជើងនេះបាន ទើបសមត្ថកិច្ចចិត្តល្អម្នាក់ ដែលប្រចាំការគល់ស្ពានត្រើយខាងកើតនោះ ក៏បាននាំទៅចង្អុលបង្ហាញចំណុចដែលលោតថែមទៀតផង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ ចោមរោមមើលផ្អើលពេញលើស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១នេះ។

    គេនៅមិនទាន់ដឹងអត្តសញ្ញាណអ្នកដែលលោតទឹកខាងលើនេះនៅឡើយ គ្រាន់តែដឹងថាជាមនុស្សស្រី វ័យប្រហែល២០ឆ្នាំជាង និងបន្សល់ទុកតែស្បែកជើងមនុស្សស្រីពណ៌ខ្មៅមួយគូ នៅកន្លែងកើតហេតុប៉ុណ្ណោះ។

    បើតាមប្រភពពីកម្លាំងនគរបាលអន្តរាគមន៍ដែលប្រចាំការគោលដៅស្ពានជ្រោយចង្វារត្រើយខាងកើតបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មានស្ត្រីម្នាក់មិនដឹងមានវិបត្តអ្វីនោះទេ ទើបបានជាសុញគំនិតគិតខ្លីបានលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ) ទើបកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដែលប្រចាំការគោលដៅ ស្ពានជ្រោយចង្វារត្រើយខាងកើត បានចេញជួយអន្តរាគមន៍ដែរ លុះពេលទៅដល់កន្លែងកើតហេតុ គឺស្ថិតក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយមិនឃើញជនរងគ្រោះឡើយ គឺឃើញតែស្បែកជើងមនុស្សស្រី ពណ៌ខ្មៅ មួយគូប៉ុណ្ណោះ ហើយលោកក៏បានពិនិត្យទៅឃើញមានស្នាមជើង និងស្នាមដៃ ឡើជាន់លើបង្កាន់ដៃដែក កន្លែងកើតហេតុផងដែរ ទើបសន្ឋិដ្ឋានថា ទំនងជាជនរងគ្រោះដោះស្បែកជើង រួចជើងឡើងជាន់លើនិងដៃតោងបង្កាន់ដៃស្ពានជ្រោយចង្វារនោះ រួចលោតចូលទៅក្នុងទន្លេបាត់តែម្ដង ហើយលោកក៏បានយកស្បែកជើងនោះទៅរក្សាទុកបណ្ដោះអាសន្ននៅគោលដៅប្រចាំការសិន ក្រែងមានសាច់ញាតិសួររក ហើយក៏មានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកបានមកដល់ដែរ និងបានសួរនាំចំណុចកើតហេតុហើយលោកក៏បានប្រាប់ថានៅក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញដែរ ហើយខាងប៉ុស្តិ៍ស្រះចកក៏បានថតរូបស្បែកជើងរួចក៏ត្រលប់ទៅវិញបាត់ទៅ។

    លុះពេលក្រុមអ្នកសារព័ត៌មានយើងទៅដល់ ឃើញតែស្បែកជើង នៅលើតុកន្លែង គោលដៅប្រចាំការ ក៏បានសុំអនុញ្ញាតពីសមត្ថកិច្ចដើម្បីថតរូបភាពយកទៅផ្សព្វផ្សាយ ក្រែងលោ មានសាច់ញាតិបងប្អូនស្គាល់ ឬចំណាំម្ចាស់ស្បែកជើងនេះបាន ហើយសមត្ថកិច្ចនគរបាលអន្តរាគមន៍ខណ្ឌជ្រោយចង្វារដ៏សង្ហារម្នាក់ ដែលប្រចាំការគល់ស្ពានត្រើយខាងកើតនោះ មានសណ្ដានចិត្តល្អ និងរីករាយក្នុងការផ្ដល់ព័ត៌មានជូន អ្នកសារព័ត៌មានយើង ហើយបាននាំទៅចង្អុលបង្ហាញចំណុចដែលលោតនោះថែមទៀតផង ។

    ក្រោយកើតហេតុក្រុមអ្នកសារព័ត៌មានជាច្រើនបានចុះទៅផ្សាយផ្ទាល់នៅកន្លែងកើតហេតុ ដើម្បីជាការចែករំលែកព័ត៌មាននេះ ក្រែងលោ មានសាច់ញាតិ ឬបងប្អូនមិត្តភ័ក្តអ្នកចំណាំស្បែកជើងមនុស្សស្រីពណ៌ខ្មៅមួយគូខាងលើនេះបាន និងអាចជួយទំនាក់ទំនងទៅកាន់សាច់ញាតិផង ដោយសមត្ថកិច្ចរង់ចាំទទួលពាក្យបណ្ដឹង ដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលើផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: