រមណីយដ្ឋានកែច្នៃ នៅកំពង់សោម ដែលទើបនឹងល្បីពេញ Facebook ត្រូវក្រសួងអោយដូរឈ្មោះចេញ
យោងតាមលិខិតមួយច្បាប់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ ឲ្យចុះណែនាំម្ចាស់រមណីយដ្ឋានកែច្នៃថ្មីមួយនេះ មិនឲ្យដាក់ឈ្មោះថា “ប្រាសាទបន្ទាយទ័ព” ទៀតឡើយដើម្បីការពារ មិនឲ្យមានការភន្តច្រឡំជាមួយទីតាំងប្រាសាទបុរាណ« បន្ទាយទ័ព »ពិតប្រាកដនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាបុរាណដ្ឋានប្រវត្តិសាស្ត្រជាតិ។

គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានកែច្នៃថ្មីមួយកន្លែងដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការហាមឃាត់មិនអោយប្រើប្រាស់ឈ្មោះ «ប្រាសាទបន្ទាយទ័ព» គឺស្ថិតនៅចំណុចតាដួង តាអាំ ក្នុងភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ ហើយរមណីយដ្ឋានកែច្នៃថ្មីមួយនេះ មានរូបចម្លាក់ថ្មីច្រើនប្រភេទ ដែលឆ្លាក់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងខ្លះ និងនាំយកមកពីខាងក្រៅមកខ្លះ បង្កើតបានជាទស្សនីយភាព បែបធម្មជាតិនិងសិល្បៈ ទាក់ទាញការចាប់អារម្មណ៍ច្រើនពីមហាជន ដោយសារតែការរៀបចំរចនានេះ មើលទៅស្រដៀងទៅនឹងទីតាំងប្រាសាទបុរាណ បង្កប់ក្នុងល្អាងជ្រោះ ភ្នំ ផងដែរ៕






