ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តព្រះសីហនុ បង្ក្រាបមុខសញ្ញាជនសង្ស័យក្មេងៗប្រុស-ស្រី ១៨នាក់ តែងតែសកម្មភាពលួច-ឆក់ទ្រព្យសម្បត្តិភ្ញៀវទេសចរស្ទើររាល់ថ្ងៃ

    BY Khmernote Media January 30, 2021
    ស្នងការខេត្តព្រះសីហនុ បង្ក្រាបមុខសញ្ញាជនសង្ស័យក្មេងៗប្រុស-ស្រី ១៨នាក់ តែងតែសកម្មភាពលួច-ឆក់ទ្រព្យសម្បត្តិភ្ញៀវទេសចរស្ទើររាល់ថ្ងៃ

    ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នគរបាលបង្ក្រាបបានមុខសញ្ញាចោរកម្ម(លួច) និងមុខសញ្ញាលួចមានស្ថានទម្ងន់ទោស(ឆក់) ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន១៨នាក់។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង កាលពីមុនថ្ងៃត្រង់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ហើយក្រុមនេះជាមុខសញ្ញា ធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ដែលស្នាក់នៅខេត្ដព្រះសីហនុ នាពេលកន្លងមក។

    ជនសង្ស័យទាំង១៨នាក់ រួមមាន៖
    ១-ឈ្មោះ រ័ត្ន លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ២-ឈ្មោះ ឡុង ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
    ៣-ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ៤-ឈ្មោះ វង្ស ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ៥-ឈ្មោះ ខៃ ឈឺឈី ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ (ប្រគល់ជូនអាណាព្យាបាលអប់រំ) ។
    ៦-ឈ្មោះ ឌុយ ចន្ធូ ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងស្អុយ២ ឃុំត្រពាំងស្អុយ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
    ៧-ឈ្មោះ វ៉ាន់ មេងជូ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ៨-ឈ្មោះ ហុង ឌីត្យាមន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ៩-ឈ្មោះ ចុក សុគា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ១០-ឈ្មោះ នួន ចន្ថា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ១១-ឈ្មោះ ណិត ប៊ុនហេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ១២-ឈ្មោះ ជន វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ ។
    ១៣-ឈ្មោះ ជា លក្ខិណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ១៤-ឈ្មោះ កិច្ច ម៉ី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ១៥-ឈ្មោះ បៃ កុសល ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ១៦-ឈ្មោះ យ៉ាង វ៉ាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
    ១៧-ឈ្មោះ វ៉ាន់ លោកវានិត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ។
    ១៨-ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។


    មធ្យោបាយ និងសម្ភារវត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ចំនួន០២គ្រឿង(មធ្យោបាយធ្វើសកម្មភាព), ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ឡើងសេរី២០២០ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព), ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព), ម៉ូតូExcenter ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព), ម្សៅសថ្លា សង្ស័យសារធាតុញៀន ចំនួន០៣កញ្ចប់តូច និងសំបកថង់សថ្លាសម្រាប់វេចខ្ចប់សារធាតុញៀន, ផ្លាកលេខម៉ូតូចំនួន០១សន្លឹក, ក្បាំងម៉ូតូC-125 ០១ឈុត, ដំបងគ្រលាស់ ចំនួន០១, កាំបិតប៉័ងតោ ចំនួន០១, ជំពាមកៅស៊ូ ចំនួន០១។

    បើតាមនគរបាលជំនាញបញ្ជាក់ថា ក្នុងចំណោមជនសង្សយ័ទាំង១៨នាក់ មានម្នាក់ជាក្មេងស្រី (អនីតិជន) អាយុត្រឹម១២ឆ្នាំត្រូវបាននគរបាលអប់រំនៅនឹងកន្លែងមុននឹងដោះលែងក្រោមការធានាពីអាណាព្យាបាល ចំណែកជនសង្សយ័ចំនួន១៧នាក់ទៀត និងវត្ថុតាង នគរបាលនឹងចាត់បញ្ជូនទៅសាលាតំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕


    ប្រភព៖ លោក Huy Bunleng

    Share This Post: