ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ខ្លួនសិស្សសាលា២នាក់ មិនគិតខំប្រឹងរៀនសូត្រ បែរធ្វើសកម្មភាពឆក់កាបូបគេ

    BY Khmernote Media January 31, 2021
    ចាប់ខ្លួនសិស្សសាលា២នាក់ មិនគិតខំប្រឹងរៀនសូត្រ បែរធ្វើសកម្មភាពឆក់កាបូបគេ

    ​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​ ១២​និង​៣០​នាទី​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ជា​បន្តបន្ទាប់​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូបដៃ​មាន​ទូរស័ព្ទ​ )​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​ ៤១E​ ផ្លូវ​លេខ​ ២២៨​ ក្រុម​១១​ ភូមិ​៤​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​ ១១​ និង​ ៣០​ នាទី​ និង​ចាប់​យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​ មួយ​គ្រឿង​ បញ្ជូន​មក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី​ ។​

    ១-​ឈ្មោះ​ រិ​ទ្ធិ​ ច័ន្ទ​បុត្រ​ ភេទ​ ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ សិស្ស​ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​២០​ ផ្លូវ​លេខ​៣២៤​ ភូមិ​៨​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០​ ផ្លូវ​លេខ​៣២៤​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

    ២-​ឈ្មោះ​ ហេង​ វិសាល​ ភេទ​ ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ សិស្ស​ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​៣៥៣​ ផ្លូវ​បេតុង​ ភូមិ​ភ្នា​ត​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ផ្ទះ​ជួល​លេខ​៣៥៣​ ផ្លូវ​បេតុង​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។

    ​​វត្ថុ​តាង​ចាប់​យក​ ៖​ -​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត​ ឆ្នាំ​ផលិត​២០២១​ លេខ​តួ​ លេខ​ម៉ាស៊ីន​ ៩០០០២០០​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១IL​ ៨១៦៧​ ចំនួន​ ០១​ គ្រឿង​

    ​ជន​រង​គ្រោះ​ឈ្មោះ​ ឃឹម​ ប៊ុ​ន​ណា​ក់​ ភេទ​ ប្រុស​ អាយុ​ ៦១​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​ទីលំនៅ​ស្នាក់់​នៅផ្ទះ​លេខ​ ២៤AE៤E0​ ផ្លូវ​លេខ​ ៣៧៧​ ក្រុម​ ១១​ ភូមិ​ ៤​ សង្កាត់​ បឹង​សាឡា​ង​ ខណ្ឌ​ ទួល​គោក​ រាជធានី​ភ្នំពេញ​ មុខរបរ​ អ្នក​សារព័ត៌មាន​កោះសន្តិភាព​ ។

    ​សម្ភារ​បាត់បង់​មាន​ ៖​ កាបូប​យួរដៃ​ចំនួន​ ០១,​ -​ទូរ​ ស័ព្ទ​ដៃ​ចំនួន​ ០២​ គ្រឿង​ម៉ាក​សាំ​សុង​ណូ​ត​៩​ ពណ៌​ ទឹកមាស​ មួយ​គ្រឿង​ និង​ម៉ាក​ អាយ​ហ្វូ​ន​XS​ MAX​ ពណ៌​ ទឹកមាស​១​គ្រឿង​ ។​

    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១១​និង​៣០​នាទី​ មាន​ករណី​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូបដៃ​មាន​ទូរស័ព្ទ​ )​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​ ៤១E​ ផ្លូវ​លេខ​ ២២៨​ ក្រុម​១១​ ភូមិ​៤​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​ ០២​នាក់​ ជិះ​ម៉ូតូ​ចំនួន​ ០១​ គ្រឿង​ម៉ាក​ហុងដា​ប៊ីត​ ឆ្នាំ​ផលិត​២០២១​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១IL​ ៨១៦៧​ គឺ​ឈ្មោះ​ ហេង​ វិសាល​ បាន​បើក​ម៉ូតូឌុប​ឈ្មោះ​ រិ​ទ្ធិ​ ច័ន្ទ​បុត្រ​ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បានឃើញ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ពី​ ម្នាក់ឯង​ ទុក​កាបូប​យួរដៃ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ​ ។​ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ ហេង​ វិសាល​ ក៏​បើក​ម៉ូតូ​ចូល​ទៅ​ជិត​ជន​រង​គ្រោះ​ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​យួរដៃ​ពី​ក្នុង​ឃ្លុប​ម៉ូតូ​របស់​ជន​រង​គ្រោះ​ បាន​សម្រេច​ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ ។​

    ​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ កម្លាំង​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: