ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្នាក់ទៀតហើយ! ខឹងសមត្ថកិច្ចផាកពិន័យល្មើសច្បាប់ចរាចរណ៍ បែរបង្ហោះវីដេអូជេរប្រមាថ មើលងាយសមត្ថកិច្ច ចុងក្រោយចូលខ្លួនសុំ​ទោស​ជា​សាធារណៈ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបែបនេះទៀត

    BY Khmernote Media February 1, 2021
    ម្នាក់ទៀតហើយ! ខឹងសមត្ថកិច្ចផាកពិន័យល្មើសច្បាប់ចរាចរណ៍ បែរបង្ហោះវីដេអូជេរប្រមាថ មើលងាយសមត្ថកិច្ច ចុងក្រោយចូលខ្លួនសុំ​ទោស​ជា​សាធារណៈ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបែបនេះទៀត

    បន្ទាប់​ពី​បានឃើញ​ការ​ចុះ​ផ្សាយ​នៅ​លើ​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ BonLinll​ និង​បណ្តាញ​សង្គម​ Tik​ Tok​ កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២១​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ និង​ស្វែងរក​បុគ្គល​ដែល​ផុស​ព័ត៌មាន​មិន​ពិត​ ដោយ​បាន​និយាយ​មើលងាយ​ ជេរ​ប្រមាថ​ និង​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង​ រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២១​ ។

    សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​រក​ឃើញ​បុគ្គល​នេះ​ ហើយ​ឈ្មោះ​ ពៅ​ រតនា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ក៏​បាន​ចូលខ្លួន​មក​បកស្រាយ​បំភ្លឺ​ និង​ទទួលកំហុស​របស់​ខ្លួន​ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ BonLinII​ និង​TikTok​ ជា​វី​ដេ​អូ​ ធ្វើការ​ប​ង្ហាះ​ព​ត៌​មាន​មិន​ពិត​ ដោយ​បាន​និយាយ​ខុស​ពី​ការ​ពិត​ទាំងស្រុង​ ក្នុង​គោលបំណង​អាក្រក់​មើលងាយ​ ចោទប្រកាន់​ និង​បង្ខូច​ដល់​កិត្តិយស​របស់​សមត្ថកិច្ច​ បន្ទាប់​ពី​បុគ្គល​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​ដោយ​បាន​ល្មើសច្បាប់​ចរាចរណ៍​ (​ពុំ​បាន​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​ )​ នា​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៣​និង​០០​នាទី​រសៀល​ ត្រង់​ចំនុច​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ផាកពិន័យ​ត្រឹមត្រូវ​តាម​ច្បាប់​ បុគ្គល​រូប​នេះ​ក៏​មានការ​ខឹង​ និង​ខ្វះ​ការ​ពិចារណា​ក៏​បា​នប​ង្ហាះ​សារ​ជា​វី​ដេ​អូ​លើ​ហ្វេ​ស​បុក​និង​ TikTok​ របស់​ខ្លួន​ នូវ​ព័ត៌មាន​មិន​ពិត​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​ កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​ ដែល​មាន​ខ្លឹមសារ​ប្រមាទ​មើលងាយ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​សមត្ថកិច្ច​នគរបាល​ជាតិ​ទាំងមូល​ផង​ដែរ​ ។​

    ​ម្ចាស់​ហ្វេ​ស​បុក​ និង​TikTok​ រូប​នេះ​បាន​សារភាព​ ទទួលស្គាល់​កំហុស​ និង​សូម​សន្យា​ថា​ឈប់​ប្រព្រឹត្ត​អំពើ​បែប​នេះ​តទៅ​ហើយ​។​ អាស្រ័យ​ហេតុនេះ​សូម​បងៗ​សមត្ថកិច្ច​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទួទៅ​មេត្តា​យោគយល់​និង​អនុគ្រោះ​លើកលែងទោស​ដល់​រូប​គាត់​ផង​។​

    ​ជា​ចុងបញ្ចប់​ ម្ចាស់​ហ្វេ​បុក​រូប​នោះ​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៏​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ការពារ​អាយុជីវិត​ទ្រព្យសម្បត្តិ​របស់​ខ្លួនឯង​និង​អ្នក​ដ៏​ទៃ​ ។​

    ​ក្រោយ​ពី​បាន​ចូលខ្លួន​មក​សារភាព​កំហុស​ និង​សុំ​ទោស​ជា​សាធារណ​:​ ក៏​ដូច​ជា​ការ​ធ្វើការ​ណែនាំ​អប់រំ​ ធ្វើ​កិច្ចសន្យា​រួម​មក​ សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឲ្យ​បុគ្គល​រូប​នេះ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ ប៉ុន្តែ​ប្រសិនបើ​នៅ​មាន​ករណី​ដូច្នេះ​ជា​លើក​ទី​២​ សមត្ថកិច្ច​នឹង​អនុវត្ត​តាម​នីតិ​វី​ច្បាប់​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: